ព័ត៌មានអន្តរជាតិ

លោក Trump បញ្ជាក់ជាថ្មីថា កោះ Greenland គួរតែត្រូវបានគ្រប់គ្រងដោយអាម៉េរិក មិនមែនដោយដាណឺម៉ាកទេ

Published

on

68 Views

(អង់ការ៉ា/ទួរគី)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា កោះគ្រីនឡែនគួរតែត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក មិនមែនដោយប្រទេសដាណឺម៉ាកទេ ដោយបញ្ជាក់ជាថ្មីនូវជំហរមួយដែលបានបង្កឱ្យមានភាពតានតឹងក្នុងចំណោមសម្ព័ន្ធមិត្តណាតូ ខណៈពេលដែលមេដឹកនាំនៃសម្ព័ន្ធមិត្តបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលមួយនៅប្រទេសទួរគី។ ការអះអាងរបស់លោក ត្រាំ ថាសហរដ្ឋអាម៉េរិកត្រូវតែទទួលបាន ឬគ្រប់គ្រងកោះគ្រីនឡែន ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉ិនហាក ដែលជាសមាជិកស្ថាបនិកណាតូទាំងពីរ មានភាពតានតឹងជាយូរមកហើយ និងទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយអឺរ៉ុបកាន់តែខ្លាំងឡើង។ បញ្ហានេះបានផ្លាស់ប្តូរទៅជាផ្លូវទូតចាប់តាំងពីពេលនោះមក។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី៧ ខែកក្កដានេះ។

ប៉ុន្មានម៉ោងក្រោយមក ដោយថ្លែងនៅទីក្រុងអង់ការ៉ាផងដែរ នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានរំពឹងថាសម្ព័ន្ធមិត្តនឹងគោរពអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រដាណឺម៉ាក និងទទួលយកថាកោះ Greenland មិនមែនសម្រាប់លក់ទេ។

លោកស្រីបានបន្ថែមថា មិនមានផែនការពិភាក្សានៅទីក្រុងអង់ការ៉ាទាក់ទងនឹងបញ្ហា High North តំបន់អាកទិក ឬ Greenland នោះទេ។

ជាមួយគ្នានេះលោក Mute Egede រដ្ឋមន្ត្រីការបរទេសនៃកោះ Greenland ក៏បានលើកឡើងនៅលើហ្វេសប៊ុកថា «អនាគតរបស់កោះ Greenland គួរតែត្រូវបានសម្រេចដោយប្រជាជនរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែទទួចថា វានឹងជះប៉ះពាល់ដល់ទំនាក់ទំនងរអាម៉េរិកជាមួយ NATO ពីព្រោះកោះ Greenland មិនជួយប្រទេសដាណឺម៉ាកទេ។ ប្រទេសដាណឺម៉ាកមិនចំណាយប្រាក់ដើម្បីជួយកោះ Greenland ពិតប្រាកដទេ ប៉ុន្តែវាជាផ្នែកសំខាន់មួយសម្រាប់សហរដ្ឋអាម៉េរិក ហើយវាត្រូវបានហ៊ុំព័ទ្ធដោយកប៉ាល់ចិន និងកប៉ាល់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

ten + 13 =

ពេញនិយម

Exit mobile version