ព័ត៌មានអន្តរជាតិ

ចិន ព្រមានអាម៉េរិក ឱ្យប្រុងប្រយ័ត្នខ្ពស់បំផុតពាក់ព័ន្ធកោះតៃវ៉ាន់

Published

on

103 Views


(ក្រុងប៉េកាំង/វ៉ាស៊ីនតោន)៖ មេការទូតមហាយក្សចិន លោក វ៉ាង យី បានព្រមានសហរដ្ឋអាម៉េរិកចំៗឱ្យមាន«ការប្រុងប្រយ័ត្នខ្ពស់បំផុត» ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ ការព្រមាននេះធ្វើឡើងតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ។


លោក វ៉ាង យី ក៏បានដាស់តឿនលោក ម៉ាកូ រូប៊ីយ៉ូ ថា«បញ្ហាតៃវ៉ាន់មានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងទូលំទូលាយ។ យើងសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងដោះស្រាយកិច្ចការទាំងឡាយដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយការប្រុងប្រយ័ត្នខ្ពស់បំផុត»។


យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ ប្រមុខការទូតកំពូលទាំងពីររូបបានសន្ទនាតាមទូរស័ព្ទប្រកបដោយស្ថាបនា និងស្ថិរភាពយុទ្ធសាស្ត្រ ដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាសហគមន៍អន្តរជាតិដែរ

លោក វ៉ាង យី ថាប្រទេសទាំងពីរគួរតែ «លុបបំបាត់ការជ្រៀតជ្រែក ជម្នះរាល់ឧបសគ្គ និងឈរឱ្យបានរឹងមាំនៅលើផ្លូវដ៏ត្រឹមត្រូវនេះ»។ លោកបន្តថា ដើម្បីសម្រេចបាននូវគោលដៅនោះ ភាគីទាំងពីរគួរតែពង្រីកបញ្ជីនៃកិច្ចសហប្រតិបត្តិការ បង្កើតរបៀបវារៈវិជ្ជមានឱ្យបានកាន់តែច្រើន ព្រមទាំងកាត់បន្ថយចំនួនបញ្ហា និងគ្រប់គ្រងហានិភ័យ ក៏ដូចជាគ្រោះថ្នាក់លាក់កំបាំងផ្សេងៗ»៕

Leave a Reply

Your email address will not be published. Required fields are marked *

11 − 3 =

ពេញនិយម

Exit mobile version