ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានអាម៉េរិក និងអ៊ីស្រាអែល បើហ៊ានឆ្មក់វាយប្រហារក្នុងពិធីដង្ហែសពលោក Khamenei

Published

on

104 Views

មេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់បានព្រមានសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើហ៊ានលួចវាយប្រហារណាមួយលើអ៊ីរ៉ង់ ខណៈប្រទេសនេះកំពុងកាន់ទុក្ខរៀបចំសម្រាប់ពិធីបុណ្យសពរដ្ឋរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាម។ នេះបើយោងតាមការផ្សាយដោយរ៉យទ័រនៅថ្ងៃទី២ ខែកក្កដានេះ។

លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya បានបញ្ជាក់ច្បាស់ៗថា «យើងព្រមានសត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាម៉េរិក និងរបប Zionist (អ៊ីស្រាអែល) ឱ្យជៀសវាងការគិតខុសណាមួយ និងគិតអំពីការសងសឹកដ៏ឃោរឃៅដែលកងកម្លាំងប្រដាប់អាវុធរបស់យើងនឹងធ្វើចំពោះការគំរាមកំហែង និងការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសរបស់យើង»។

គូសបញ្ជាក់ថា ក្បួនដង្ហែសពលោក Khamenei នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដានេះ នៅទីក្រុងតេអេរ៉ង់ ហើយបញ្ចប់នៅថ្ងៃទី ៩ ខែកក្កដា ជាមួយនឹងការបញ្ចុះសពរបស់លោកនៅស្រុកកំណើតរបស់លោកគឺទីក្រុង Mashhad ដោយមានពិធីបន្ថែមត្រូវបានគ្រោងទុកនៅទីក្រុង Qom និងប្រទេសអ៊ីរ៉ាក់នៅចន្លោះកាលបរិច្ឆេទទាំងនេះ។

កាលពីម្សិលម៉ិញនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ក៏បានព្រមានស្រដៀងគ្នានេះថា ទីក្រុងតេអេរ៉ង់នឹងផ្តល់ការឆ្លើយតបភ្លាមៗ និងខ្លាំងក្លាចំពោះការគំរាមកំហែងណាមួយប្រឆាំងនឹងប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសថា មេដឹកនាំកំពូលបច្ចុប្បន្នរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei នឹងចូលរួមពិធីបុណ្យសពនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

10 − 3 =

ពេញនិយម

Exit mobile version