ព័ត៌មានអន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡាកើនឡើងដល់ ២.៥៩៥នាក់ ខណៈបាត់ខ្លួនប្រហែល ៥០ម៉ឺននាក់
71 Views
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នានៅប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ២.៥៩៥ នាក់ នេះបើយោងតាមប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបញ្ជាក់នៅថ្ងៃទី៣ ខែកក្កដានេះ។
លោកស្រី Rodriguez បានគូសបញ្ជាក់ថា មិនមានផែនការផ្តល់បច្ច័យដល់ក្រុមគ្រួសារដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយនៅថ្ងៃទី២៤ ខែមិថុនានោះទេ។ ខណៈអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សប្រហែល ៥០.០០០ នាក់នៅតែបាត់ខ្លួន ខណៈដែលមនុស្សជិត ១៣.០០០ នាក់គ្មានផ្ទះសម្បែងរស់នៅ។
យោងតាមទិន្នន័យផ្កាយរណបក៏បានបង្ហាញថា អគារប្រមាណ ៥៩០,០០០ ខ្នងត្រូវបានបំផ្លាញ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាមន្ទីរពេទ្យ និងសាលាជាដើម។
តាមការវាយតម្លៃបឋមបានបង្ហាញថាទំហំនៃការខូចខាតពីការរញ្ជួយដីបានបង្កការខូចខាតរូបវន្តដោយផ្ទាល់ប្រហែល ៦,៧ ពាន់លានដុល្លារ ស្មើនឹងប្រហែលប្រាំមួយភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស៕