ព័ត៌មានអន្តរជាតិ
ក្មេងជនជាតិថៃអាយុ១១ឆ្នាំម្នាក់បើកឡានបុករះព្រះសង្ឃកំពុងនិមន្តតាមផ្លូវ បណ្តាលឲ្យសុគត៨អង្គ និងរបួសធ្ងន់១៣អង្គ
64 Views
យ៉ាងហោចណាស់មានព្រះសង្ឃ ៨ អង្គបានសុគតនៅថ្ងៃព្រឹកថ្ងៃទី២ ខែកក្កដានេះ បន្ទាប់ពីក្មេងប្រុសជនជាតិថៃអាយុ ១១ឆ្នាំម្នាក់ បានបើករថយន្តភីកអាប់មួយគ្រឿងបុករះលើព្រះសង្ឃ ដែលកំពុងនិមន្តបិណ្ឌបាត្រតាមភូមិ នៅភាគឦសាននៃប្រទេសថៃ។
ព្រះសង្ឃ ៥ អង្គបានសុគតនៅកន្លែងកើតហេតុ ខណៈដែលព្រះសង្ឃ ៣ អង្គផ្សេងទៀតបានសុគតនៅមន្ទីរពេទ្យ ស្របពេលព្រះសង្ឃ ១៣ អង្គផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើយោងតាមអភិបាលខេត្ត Mukdahan លោក Worrayan Boonnarat។
យោងតាមប៉ូលីសមូលដ្ឋានបានឱ្យដឹងថា បច្ចុប្បន្ននេះក្មេងប្រុសរូបនេះត្រូវបានចាប់ជាប់ឃុំឃាំង។
គូសបញ្ជាក់ថា ព្រះសង្ឃសរុបចំនួន ៣៥ អង្គមកពីខេត្ត Mukdahan ចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីបាងកក បានធ្វើដំណើរធម្មយាត្រាតាមផ្លូវ៕