ព័ត៌មានអន្តរជាតិ
ក្បួនរថយន្តកងទ័ពថៃក្រឡាប់តាមផ្លូវ បណ្តាលឱ្យរបួស២០នាក់
រថយន្តយោធាមួយគ្រឿងដែលដឹកទាហានម៉ារីនថៃបានក្រឡាប់ក្នុងស្ថានភាពភ្លៀងធ្លាក់នៅភាគខាងកើតខេត្តរ៉ាយ៉ុងកាលពីថ្ងៃទី១កក្កដានេះ បណ្តាលឲ្យទាហាន ២០ នាក់រងរបួស។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១៤:០០ នៅលើផ្លូវសុខុមវិទ្ធជិតផ្សារខាវឌីនក្នុងស្រុកខ្លាង។
បើយោងតាមអង្គភាពខោស៊ត បានឱ្យដឹងថា ក្បួនរថយន្តមួយគ្រឿងមកពីកងវរសេនាធំកាំភ្លើងធំកងម៉ារីន ដែលមានរថយន្តយោធាធំចំនួនពីរគ្រឿង និងឡានក្រុងមួយគ្រឿង កំពុងវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួននៅសាតាហ៊ីប ខេត្តឈុនបុរី បន្ទាប់ពីបំពេញភារកិច្ចជាមួយបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត។
នៅពេលដែលក្បួនរថយន្តឆ្លងកាត់តំបន់នោះក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង រថយន្តនាំមុខបានរអិលធ្លាក់ផ្លូវ ហើយក្រឡាប់បណ្តាលឲ្យទាហានបីនាក់រងរបួស។
មួយសន្ទុះក្រោយមក រថយន្តយោធាទីពីរបានបាត់បង់ការគ្រប់គ្រង ហើយមិនអាចជាន់ហ្វ្រាំងបានទាន់ពេលវេលា ក៏បុកជាមួយផ្នែកខាងក្រោយរថយន្តដែលចត និងបុករថយន្តភីកអាប់ស៊ីវិលមួយគ្រឿងពីចំហៀង។ ទាហាន ១៧ នាក់ទៀតបានរងរបួសក្នុងការប៉ះទង្គិចគ្នាលើកទីពីរ។ ក្រុមអ្នកជួយសង្គ្រោះបានដឹកទាហានរងរបួសទាំង ២០ នាក់ទៅកាន់មន្ទីរពេទ្យឃ្លាំង៕