ព័ត៌មានអន្តរជាតិ

NASA នឹងបញ្ជូនបាល់ទៅកាន់ឋានព្រះច័ន្ទ បើអាម៉េរិកលើកពានជើងឯក World Cup

Published

on

75 Views

ប្រធានអង្គការ NASA បានប្រមូលផ្តុំកីឡាករក្រុមសហរដ្ឋអាម៉េរិក ក្នុងការប្រកួត World Cup ២០២៦នេះ ដោយសន្យាថានឹងបញ្ជូនបាល់ទាត់ទៅកាន់ឋានព្រះច័ន្ទ ប្រសិនបើពួកគេលើកពានជើងឯក។ នេះបើយោងតាមអង្គភាព AP ចុះផ្សាយនៅថ្ងៃទី១ ខែកក្កដានេះ។

លោក Jared Isaacman ប្រធាន NASA បានលើកឡើងដូចនេះក្នុងផែនការរបស់ទីភ្នាក់ងារអវកាសអាម៉េរិកសម្រាប់មូលដ្ឋាននៅលើឋានព្រះច័ន្ទថា «នោះជាបញ្ហាប្រឈម ប៉ុន្តែវាមិនអីទេ ដូច្នេះក្រុម USA សូមធ្វើការងារនេះឱ្យល្អបំផុត»។

គូសបញ្ជាក់ថាអង្គការ NASA បានបញ្ជូនបាល់ FIFA ទៅកាន់ស្ថានីយអវកាសអន្តរជាតិរួចហើយ ខណៈដែលសហរដ្ឋអាម៉េរិកធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងការប្រកួតឆ្នាំ ២០២៦ ជាមួយម៉ិកស៊ិក និងកាណាដា។

ប៉ុន្តែប្រសិនបើក្រុមអាម៉េរិកទទួលបានជ័យជម្នះជើងឯក នោះលោក Isaacman បានសន្យាថានឹងបញ្ជូនបាល់បាល់ទាត់ទៅកន្លែងដែរឆ្ងាយជាងពេលណាៗទាំងអស់។

លោកបានកត់សម្គាល់ថា នៅឆ្នាំ​១៩៧១ អវកាសយានិក Alan Shepard បានលេងវាយកូនហ្គោលពីរបីលើកនៅលើឋានព្រះច័ន្ទ ដោយបានលាក់ដំបងវាយកូនហ្គោល និងបាល់ពីរបីគ្រាប់។

ប្រសិនបើបាល់ទាត់នេះពិតជាចាប់ផ្តើមដំណើរទៅកាន់ឋានព្រះច័ន្ទមែន វានឹងត្រូវបានដឹកជញ្ជូនរួមទាំងឧបករណ៍វិទ្យាសាស្ត្រ ដែលជាផ្នែកមួយនៃផែនការរបស់សហរដ្ឋអាម៉េរិកក្នុងការសាងសង់មូលដ្ឋានឋានព្រះច័ន្ទក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

20 − seven =

ពេញនិយម

Exit mobile version