ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖​ អាម៉េរិកនឹងប្រគល់លុយបង្កក ៦ពាន់លានដុល្លារ ឱ្យអ៊ីរ៉ង់វិញ

Published

on

81 Views

(អ៊ីរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កកដោយសហរដ្ឋអាម៉េរិកដែលមានតម្លៃ ៦ ពាន់លានដុល្លារអាម៉េរិក ដែលបច្ចុប្បន្នកាន់កាប់នៅក្នុងប្រទេសកាតា នឹងត្រូវបានបញ្ចេញ និងប្រគល់ជូនប្រទេសអ៊ីរ៉ង់វិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍។

លោក Masoud Pezeshkian បានបញ្ជាក់ថាទំហំនៃទឹកប្រាក់សរុបនៃទ្រព្យសម្បត្តិអ៊ីរ៉ង់ទាំងអស់ដែលត្រូវបានបង្កកក្នុងប្រទេសកាតា មានចំនួន ១២ ពាន់លានដុល្លារអាម៉េរិក លោកថាការតាមដានចាំបាច់កំពុងត្រូវបានធ្វើឡើងដើម្បីប្រគល់មូលនិធិដែលនៅសល់ទៅប្រទេសអ៊ីរ៉ង់វិញ។

ប្រធានាធិបតីអ៊ីរ៉ង់ បានបន្ថែមថា សហរដ្ឋអាម៉េរិកបានបង្ខំអ៊ីស្រាអែលឱ្យទទួលយកអនុស្សរណៈនៃការយោគយល់គ្នាអំពីសន្តិភាព ទោះបីជាអ៊ីស្រាអែល និ​ងក្រុមមួយចំនួនទៀតនៅតែប្រឆាំងនឹងការអនុវត្តកិច្ចព្រមព្រៀងនេះក៏ដោយ។ លោកថាប្រទេសលោកនឹងមិនស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ហើយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួននឹងស្របតាមតម្រូវការរបស់ខ្លួន និងក្នុងក្របខ័ណ្ឌនៃគោលនយោបាយដែលបានប្រកាសរបស់ខ្លួន។

គូសបញ្ជាក់ថាកាលពីថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់នៅគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើការចរចាក្នុងរយៈពេល ៦០ ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ៕ 

Leave a Reply

Your email address will not be published. Required fields are marked *

seven − 2 =

ពេញនិយម

Exit mobile version