ព័ត៌មានអន្តរជាតិ

មេដឹកនាំជាង ៣០ប្រទេស នឹងចូលរួមពិធីបុណ្យសព អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលអាម៉េរិក-អ៊ីស្រាអែលសម្លាប់ 

Published

on

131 Views

ថ្នាក់ដឹកនាំប្រទេសជាង ៣០ នឹងមកចូលរួមពិធីបុណ្យសព របស់អតីតមេបញ្ជាការកំពូលអ៊ឺរ៉ង់ Ayatollah Ali Khamenei ដែលត្រូវអាម៉េរិក-អ៊ីស្រាអែលសម្លាប់ ក្នុងការវាយប្រហារអាកាស អំឡុងពេលផ្ទុះសង្គ្រាម នៅដើមខែមិនា។

បើតាមការផ្សាយរបស់ Xinhua នៅថ្ងៃទី១ ខែកក្កដានេះ បា​នឱ្យដឹងថា ក្រៅពីថ្នាក់ដឹកនាំ និងមន្ត្រី មកពីជាង ៣០ប្រទេសនេះ ក៏នៅមានមេដឹកនាំសាសនាមកពីជាង ៩០ប្រទេសផងដែរ នឹងមកចូលរួមក្នុងពិធីបុណ្យសព ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី៣កក្កដា នៅសប្តាហ៍នេះ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងថា ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប មិនត្រូវបានអញ្ជើញឡើយ ព្រោះពួកគេមិននៅខាងអ៊ីរ៉ង់ ពេលផ្ទុះសង្គ្រាម។

គូសបញ្ជាក់ថាលោក Ayatollah បានដឹកនាំសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អស់រយៈពេល ៣៧ឆ្នាំ ក្នុងនាមជាមេដឹកនាំកំពូល កាន់តំណែងយូរបំផុតលំដាប់ទីពីរ របស់ប្រទេសនេះ។

ចាប់តាំងពីអាម៉េរិកធ្វើឃាត សពរបស់លោក ត្រូវបានតម្កល់ទុក ឲ្យសាធារណជនគោរពវិញ្ញាណក្ខន្ធ។ ការរៀបចំផ្នែកភស្តុភារ ក៏ជួបភាពរាំងស្ទះជាបន្តបន្ទាប់ ដោយសារតែជម្លោះ ផ្ទុះឡើងមិនទាន់ឈប់។

យ៉ាងណា ក្រោយមានបទឈប់បាញ់ដ៏ផុយស្រួយក្នុងខែមេសា និងការចរចារវាងទីក្រុងវ៉ាស៊ីនតោន ជាមួយតេហេរ៉ង់ មន្ត្រីនានាសង្ឃឹមថា ស្ថានភាពអំណោយផលនេះ អាចពិធីបុណ្យនឹងអាចប្រព្រឹត្តទៅដោយសុវត្ថិភាពបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *

7 + eighteen =

ពេញនិយម

Exit mobile version