ព័ត៌មានអន្តរជាតិ
ផ្កាយរណប៖ អគារជិត ៦០.០០០ខ្នងត្រូវបានបំផ្លាញ ខណៈមនុស្សជិត២០០០នាក់ស្លាប់ដោយគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា
93 Views
យោងតាមការវាយតម្លៃបឋមនៃទិន្នន័យផ្កាយរណបដែលចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃទី៣០ ខែមិថុនានេះបានឱ្យដឹងថា ការរញ្ជួយដីភ្លោះដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីសប្តាហ៍មុនបានធ្វើឱ្យខូចខាត ឬបំផ្លាញអគារជាង ៥៨,០០០ ខ្នង។
មនុស្សប្រហែល ១,៧០០ នាក់បានស្លាប់ និងរាប់ពាន់នាក់នៅតែបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រ ដែលជាកម្រិតខ្លាំងបំផុតដែលបានវាយប្រហារប្រទេសអាមេរិកខាងត្បូងនេះក្នុងរយៈពេលជាងមួយសតវត្ស។
យោងតាមអ្នកស្រាវជ្រាវរបស់ Corey Scher និង Jamon Van Den Hoek មកពីសាកលវិទ្យាល័យរដ្ឋ Oregon បានបញ្ជាក់ថា អគារប្រហែល ៥៨,៨៧៩ ខ្នងទំនងជាត្រូវបានបំផ្លាញនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ ដោយផ្អែកលើទិន្នន័យរ៉ាដាផ្កាយរណបដែលប្រមូលបាននៅថ្ងៃទី ២៥ ខែមិថុនា មួយថ្ងៃបន្ទាប់ពីការរញ្ជួយដី៕