ព័ត៌មានអន្តរជាតិ

អូស្ត្រាលីចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃម្នាក់ ដែលផ្ទុកសារធាតុញៀនហេរ៉ូអ៊ីននៅក្នុងកាបូប អាចជាប់គុក២៥ឆ្នាំ

Published

on

89 Views

(ក្រុងស៊ីដនី)៖ ​បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃម្នាក់ត្រូវបានចោទប្រកាន់ពីបទនាំចូលហេរ៉ូអ៊ីនជាងមួយគីឡូក្រាម (២.២ ផោន) ចូលទៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់ទុកក្នុងកាបូបស្ពាយ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី នៅថ្ងៃទី៣០ ខែមិថុនានេះ។

ស្ត្រីអាយុ ២៦ ឆ្នាំរូបនេះ ដែលកំពុងធ្វើការជាអ្នកបម្រើលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិថៃអ៊ែរវ៉េ (THAI.BK) នៅពេលដែលនាងមកដល់អាកាសយានដ្ឋានមែលប៊ន នៅថ្ងៃទី២៥ ខែមិថុនា មានកាបូបស្ពាយចំនួន ១២ ត្រូវបានត្រួតពិនិត្យដោយមន្ត្រីព្រំដែន។

បន្ទាប់មកបានរកឃើញហេរ៉ូអ៊ីន ដែលលាក់ទុកក្នុងថង់តូចៗ មានតម្លៃប្រមាណ ៥០០,០០០ ដុល្លារអូស្ត្រាលី (៣៤៣,៣០០ ដុល្លារ)។

ចំពោះបញ្ហានេះ នាងប្រឈមមុខនឹងការនាំចូលមួយករណី និងកាន់កាប់គ្រឿងញៀនក្នុងបរិមាណដែលអាចលក់បាន អាចជាប់ពន្ធនាគា ២៥ឆ្នាំ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានចេញមុខអះអាងថា ខ្លួនមានច្បាប់តឹងរ៉ឹងគ្រប់គ្រងការប្រព្រឹត្តរបស់បុគ្គលិកទាំងអស់ និង«ត្រៀមខ្លួនរួចជាស្រេចដើម្បីសហការយ៉ាងពេញលេញជាមួយអាជ្ញាធរពាក់ព័ន្ធពេញមួយដំណើរការ»៕

Leave a Reply

Your email address will not be published. Required fields are marked *

12 − 1 =

ពេញនិយម

Exit mobile version