ព័ត៌មានអន្តរជាតិ
កំណប់ប្រទេសចិន ភាគទី ៩៧ ៖ តំបន់Xinjiangដ៏ស្អាតអស្ចារ្យ
ភូមិភាគស្វយ័តវៃវ៉ូអឺស៊ីនជាំង មានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន វាជាទឹកដីដ៏ធំទូលាយ និងមានសណ្ឋានដីប្លែកៗ បូករួមទាំងភ្នំហិមៈ បឹងបួរ វាលស្មៅ និងវាលខ្សាច់ជាដើម។ តំបន់ស៊ីនជាំងមានទេសភាពធម្មជាតិដ៏ស្អាតអស្ចារ្យ និងទំនៀមទម្លាប់ប្រជាប្រិយដ៏សម្បូរបែប នៃក្រុមជនជាតិភាគតិច ដែលធ្វើឱ្យវាក្លាយជាគោលដៅទេសចរណ៍ដែលមានគុណភាពខ្ពស់និងល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ស៊ីនជាំងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍនៃការរួមបញ្ចូលគ្នានូវវប្បធម៌ និងទេសចរណ៍ ដោយធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាសសរស្តម្ភឧស្សាហកម្មសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃជីវភាពរស់នៅរបស់ប្រជាជន។
ជាមួយនឹងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃបណ្តាញគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងកន្លែងទេសចរណ៍ វិស័យទេសចរណ៍និងវប្បធម៌របស់តំបន់ស៊ីនជាំងបានវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដោយបានទទួលភ្ញៀវទេសចរចំនួន ៣២៣ លាននាក់ជារៀងរាល់ឆ្នាំ ហើយចំណូលមកពីផ្នែកទេសចរណ៍មានការកើនឡើងជាលំដាប់លំដោយ។ អាជ្ញាធរក្នុងតំបន់បានប្រែក្លាយពីទីកន្លែងកំណត់តាមរដូវ ដោយអភិវឌ្ឍទម្រង់ទេសចរណ៍ថ្មីៗយ៉ាងសកម្ម ដូចជាទេសចរណ៍ទឹកកក និងព្រិល ,ការដកបទពិសោធន៍សកម្មភាពពេញនិយម, ការផ្សងព្រេងក្រៅផ្ទះ និងដំណើរកម្សាន្តសិក្សាវប្បធម៌ជាដើម ដើម្បីបង្កើតជាគំរូទេសចរណ៍ថ្មីមួយដែលអាចដំណើរការបានពេញមួយឆ្នាំ និងមានការអភិវឌ្ឍក្នុងគ្រប់វិស័យ។
ការអភិវឌ្ឍយ៉ាងផុលផុសនៃឧស្សាហកម្មទេសចរណ៍និងវប្បធម៌ បានជំរុញយ៉ាងមានប្រសិទ្ធភាពនូវវឌ្ឍនភាពរួម នៃឧស្សាហកម្មនានាដូចជា ភោជនីយដ្ឋាន សណ្ឋាគារ និងសិប្បកម្មជាដើម និងបានផ្តល់ឱកាសការងារ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់ និងជំរុញយ៉ាងខ្លាំងដល់ការស្តារនិងអភិវឌ្ឍជនបទ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់ផងដែរ។ ក្នុងពេលជាមួយគ្នានេះ វិស័យទេសចរណ៍បានកសាងស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងបរទេស ដោយបង្ហាញពីរូបភាពថ្មីស្រឡាងនៃតំបន់ស៊ីនជាំង ដែលមានស្ថិរភាព ភាពសុខដុមរមនា ការអភិវឌ្ឍ វិបុលភាព និងជាកន្លែងគួរឱ្យរស់នៅនិងធ្វើទេសចរណ៍៕