ព័ត៌មានអន្តរជាតិ

ភូមិភាគស្វាយ័តក្វាងស៊ីកំពុងបង្កើត “ច្រកមាស”សម្រាប់ផ្លែឈើអាស៊ាននាំចូលទៅក្នុងប្រទេសចិន

Published

on

51 Views

នាពេលថ្មីៗកន្លងទៅនេះ ផ្លែទុរេនថៃនិងដូងវៀតណាមប្រមាណ ១៣៥ តោនបានត្រូវដឹកជញ្ជូនមកដល់កំពង់ផែផ្លូវដែកអន្តរជាតិទីក្រុងណាននីង ភូមិភាគស្វាយ័តក្វាងស៊ីប្រទេសចិនតាមរថភ្លើងខ្សែសង្វាក់ផ្លែឈើត្រជាក់ឆ្លងដែនពិសេសរបស់អាស៊ាន ។

តាមរបាយការណ៍ថាបានឱ្យដឹងថា ភូមិភាគស្វាយ័តក្វាងស៊ីបានបង្កើតច្រកបៃតងសម្រាប់ផ្លែឈើនាំចូល។ តាមរយៈវិធានការដូចជាការសម្អាតគយដែលបានរៀបចំទុកជាមុន ការគ្រប់គ្រងជាលំដាប់ និងការលើកលែងតាមលក្ខខណ្ឌ ពេលវេលាត្រួតពិនិត្យផ្លែឈើត្រូវបានកាត់បន្ថយ ៤០% ហើយប្រសិទ្ធភាពសម្អាតគយទាំងមូលបានកើនឡើងជាង ៣០% ដើម្បីធានាថាផ្លែឈើអាស៊ានទៅដល់អ្នកប្រើប្រាស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រមទាំងរក្សាបាននូវភាពស្រស់ថ្លានិងគុណភាពរបស់ផ្លែឈើ ។

ភូមិភាគស្វាយ័តក្វាងស៊ី គឺជាបង្អួចសម្រាប់ការបើកចំហនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនទៅកាន់អាស៊ាន និងជា“មជ្ឈមណ្ឌលច្រកទ្វារ”សម្រាប់ផ្លែឈើអាស៊ាននាំចូលទៅក្នុងប្រទេសចិន ។ យោងតាមទិន្នន័យពាក់ព័ន្ធបានបង្ហាញឱ្យដឹងថា ចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៦ នេះ កំពង់ផែក្វាងស៊ីបាននាំចូលផ្លែឈើចំនួន ១,២៥ លានតោនពីប្រទេសអាស៊ាន ដែលកើនឡើង ១៣,៥% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ភូមិភាគស្វាយ័តក្វាងស៊ីបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មឆ្លងដែនរបស់ខ្លួន ដោយបង្កើតវេទិកាដ៏មានប្រសិទ្ធភាពមួយសម្រាប់ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីអាស៊ានចូលទៅក្នុងទីផ្សារចិន ដើម្បីធ្វើឱ្យផ្លែឈើក្លាយជា“ចំណងផ្អែមល្ហែម” សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ៕

Leave a Reply

Your email address will not be published. Required fields are marked *

1 × 5 =

ពេញនិយម

Exit mobile version