ព័ត៌មានអន្តរជាតិ
ក្រសួងពាណិជ្ជកម្មចិន៖ ក្នុងរយៈពេលប្រាំខែដំបូងសហគ្រាសបរទេសជិត ៤០០០ បានបង្កើនការវិនិយោគនៅក្នុងប្រទេសចិន
នៅក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន មន្ត្រីពាក់ព័ន្ធម្នាក់មកពីក្រសួងពាណិជ្ជកម្មចិនបានធ្វើបទបង្ហាញថា សហគ្រាសបរទេសជិត ៤០០០ បានបង្កើនការវិនិយោគ នៅក្នុងប្រទេសចិនក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ។
មន្ត្រីរូបនេះបានបញ្ជាក់ថា បើយោងតាមស្ថិតិមិនពេញលេញ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ សហគ្រាសបរទេសជាង៨០០០បានបន្ថែមការវិនិយោគនៅក្នុងប្រទេសចិន គឺកើនឡើងជាង១០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។
លោកLingJi អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងជាអនុប្រធានតំណាងពាណិជ្ជកម្មអន្តរជាតិចិនបានលើកឡើងថា ទំហំនៃការវិនិយោគបរទេសដែលទាក់ទាញដោយប្រទេសចិននៅតែរក្សាលេខរៀងទីមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ចាប់ពីពេលនេះតទៅ យើងនឹងធ្វើតាមការរៀបចំនៃគម្រោង “ផែនការប្រាំឆ្នាំទី១៥” ដោយផ្តោតសំខាន់ទៅលើការអនុញ្ញាតឱ្យចូលទីផ្សារសេវាកម្មនិងវិស័យបើកចំហរ បន្តពង្រីកការបើកចំហរ ដើម្បីបង្កើតបរិយាកាសអាជីវកម្មកាន់តែល្អប្រសើរសម្រាប់ការវិនិយោគពីបរទេស៕