ចំណេះដឹងទូទៅ

ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ ផ្តោតសំខាន់ចំពោះការកេងប្រវ័ញ្ចផ្លូវភេទកុមារ

Published

on

86 Views


(ភ្នំពេញ)៖ សាលាខណ្ឌជ្រោយចង្វារ សហការជាមួយអង្គការម៉ារស៊ី បានរៀបចំសិក្ខាសាលាស្តីពី «ការយល់ដឹងអំពើជួញដូរមនុស្ស និងច្បាប់បទបទដ្ឋានគតិយុត្តិពាក់ព័ន្ធ» ដោយផ្តោតសំខាន់ចំពោះការកេងប្រវ័ញ្ចផ្លូវភេទកុមារ ជាពិសេស ជូនដល់ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងហាងម៉ាស្សា-ស្ប៉ា  ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

លោក ឌី នឿន នាយកអង្គការម៉ារីស៊ី បានលើកឡើងថា អង្គការម៉ារីស៊ី​បាននិងកំពុងធ្វើកិច្ចការទាំងអស់នេះ ស្របតាមគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព និងបទដ្ឋានគតិយុត្តរបស់កម្ពុជា។ អង្គការម៉ារីស៊ី សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងរៀបចំវគ្គបណ្ដុះបណ្ដាលនេះនៅតាមរដ្ឋបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីឱ្យម្ចាស់ទីតាំងកម្សាន្ត យល់ដឹងបន្ថែមពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដោយផ្តោតសំខាន់ទៅលើការកេងប្រវ័ញ្ចផ្លូវភេទកុមារ ។

លោកស្រី លី រ៉ូហ្សាមី អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានលើកឡើងពីគោលនយោបាយជាអទិភាពក្នុងការអភិវឌ្ឃធនធានមនុស្ស និងគាំពារសង្គម ដែលជាស្នូលដ៏សំខាន់ ក្នុងនោះការការពារកុមារ និងអនិថជន ពីគ្រប់គម្រង់នៃអំពើកេងប្រវ័ញ្ច ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទកុមារ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។
ភូមិសាស្រ្តខណ្ឌជ្រោយចង្វារ គឺជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរដ៏មានសក្តានុពល ព្រោះអមដោយទន្លេ២ កំពុងទាក់ទាញវិស័យសណ្ឋាគារ ជាពិសេសកន្លែងកម្សាន្តនានា ប៉ុន្តែ«បន្ទាត់ក្រហម»ដែលរដ្ឋបាលខណ្ឌមិនដែលមើលរំលង គឺកុមារ ឬអនីតិជនអាយុក្រោម ១៨ឆ្នាំ ដែលស្ថិតនៅក្នុងខ្សែច្រវាក់អាជីវកម្មកម្សាន្តទាំងនេះ។ លោកស្រី អភិបាលរងខណ្ឌអះអាងថា
រដ្ឋបាលខណ្ឌជ្រោយចង្វារ តែងប្រកាន់ខ្ជាប់នូវគោលការណ៍មិនអត់ឱនដាច់ខាត លើអាជីវកម្មណាដែលកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ឬអនីតិជន»។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថា ស្ថានភាពនៃអំពើជួនដូរមនុស្សបច្ចុប្បន្ន បានវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកាន់តែស្មុគស្មាញ។ តាមរយៈនេះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលទាក់ទងនឹងបណ្តាញសង្គមកំពុងតែទាក់ទាញខ្លាំងចំពោះយុវជន ខណៈក្រុមជនល្មើសប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋជាដើម។
លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍បន្ដថា អ្វីដែលសំខាន់បំផុតនោះ គឺអជ្ញាធរ សមត្ថកិច្ច ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ មានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងអស់នេះ។ ដូច្នេះហើយការផ្សព្វផ្សាយការបណ្ដុះបណ្ដាល ការលើកកម្ពស់សមត្ថភាព គឺជារឿងចាំបាច់ដើម្បីឱ្យមានការចូលរួម យ៉ាងហោចណាស់ ក៏ដឹងអំពីអត្តសញ្ញាណនៃអំពើជួញដូរមនុស្សជាតិ កើតចេញពីអ្វី ហើយយ៉ាងណាទៅដែលហៅថាអំពើជួញដូរមនុស្ស។

លេខ 1288 ជាប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ដែលអ្នកអាចតេទៅ ដើម្បីទទួលបានការអន្តរាគមន៍ភ្លាមៗ ប្រសិនបើអ្នកជួប ឬចង់រាយការណ៍ទាក់ទងករណីជួញដូរមនុស្ស៕

Leave a Reply

Your email address will not be published. Required fields are marked *

3 × 3 =

ពេញនិយម

Exit mobile version