ព័ត៌មានអន្តរជាតិ

UN៖ ត្រឹម៦ខែ យោធាមីយ៉ាន់ម៉ា ​សម្លាប់ជនស៊ីវិលជិត ១០០០នាក់

Published

on

94 Views

ជនស៊ីវិលរហូតដល់ទៅជាង ៧០០នាក់ ត្រូវបានសម្លាប់នៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ត្រឹម៦ ខែ រាប់ចាប់ពីខែសីហាឆ្នាំមុនមក ក្នុងចំណោមអ្នកស្លាប់នោះ គឺមានកុមាររហូតដល់ ១៥៣នាក់ និងស្រ្តី ២២៤នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN)​នៅថ្ងៃទី២៤ ខែមិថុនានេះ។

របាយការណ៍នេះ បង្ហាញថាភាគច្រើនៃអ្នកស្លាប់ គឺបណ្តាលមកពីការទម្លាក់គ្រាប់បែក និងវាយប្រហារអាកាស ជាពិសេសពីយន្តហោះចម្បាំង និងដ្រូន ដែលជាស្នាដៃរបស់យោធាលោក មីន អ៊ុងឡាំង។

អ្នកនាំពាក្យការិយាល័យសិទ្ធមនុស្ស UN លោកស្រី Ravina Shamdasani គូសបញ្ជាក់ថា «មិនមែនជនស៊ីវិលទាំងអស់ សុទ្ធតែរងគ្រោះក្រោមគ្រាប់កាំភ្លើងរបស់កងទ័ពមីយ៉ាន់ម៉ាទេ ហើយគ្មាននរណាម្នាក់ រងគ្រោះដោយសារស្នាដៃរបស់ក្រុមប្រដាប់អាវុធផ្សេងទៀតនោះទេ ប៉ុន្តែរបាយការណ៍នេះគឺផ្អែកទៅលើ ទិន្នន័យគួរឲ្យទុកចិត្តបាន ទោះមិនមានតួលេខពេញលេញក៏ដោយ»។

សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា គឺជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ និងកាន់តែក្ដៅគគុក ដែលផ្ទុះឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

ជម្លោះនេះ បានវិវត្តពីការតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងការទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ទៅជាជម្លោះប្រដាប់អាវុធទូទាំងប្រទេសរហូតមកដល់សព្វថ្ងៃ។

គូសបញ្ជាក់ថា ជម្លោះនេះក៏បង្ខំឲ្យមនុស្សរាប់លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែង សេដ្ឋកិច្ចជាតិធ្លាក់ចុះដុនដាប និងជួបកង្វះខាតស្បៀងអាហារ ក៏ដូចជាសម្ភារៈវេជ្ជសាស្ត្រផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

10 − 9 =

ពេញនិយម

Exit mobile version