ព័ត៌មានអន្តរជាតិ

សមុទ្រចិនខាងត្បូង! អាម៉េរិកផ្តល់នាវាជ្រមុជទឹក ៤គ្រឿងទៅ​ហ្វីលីពីន ដើម្បីទប់ទល់ចិន

Published

on

99 Views

ចំពេលជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅខ្លាំងរវាងចិននិងសមាជិកអាស៊ាន សហរដ្ឋអាម៉េរិកបាន​ប្រគល់ឧបករណ៍ជ្រមុជទឹកស្វ័យប្រវត្តិចំនួន ៤គ្រឿងទៅឲ្យកងទ័ពហ្វីលីពីន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន។

យោងតាមស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល បានឱ្យដឹងនៅ​ថ្ងៃទី២៣ ខែមិថុនានេះថា ឧបករណ៍ជ្រមុជទឹក និងបើកបរលើផ្ទៃទឹកស្វ័យប្រវត្តិប្រភេទ «Ocean Aero Triton» ទាំង ៤គ្រឿងនេះ មានតម្លៃសរុបប្រហែល ១៣លានដុល្លារ។ លក្ខណៈពិសេសរបស់ដ្រូនសមុទ្រទាំងនេះ គឺវាដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយអាចដំណើរការនៅលើផ្ទៃទឹក និងក្រោមបាតសមុទ្របានរហូតដល់ទៅ ៣០ថ្ងៃជាប់ៗគ្នា ដើម្បីប្រមូលទិន្នន័យសម្ងាត់ផ្សេងៗ ដែលជួយឲ្យកងទ័ពហ្វីលីពីនអាចវាយតម្លៃស្ថានការណ៍ និងធ្វើការសម្រេចចិត្តបានយ៉ាងរហ័ស និងត្រឹមត្រូវនៅក្នុងសមរភូមិជាក់ស្តែង។

អាមេរិក បានបញ្ជាក់ថា ការប្រគល់អាវុធទំនើបនេះ បង្ហាញពីការរួមដៃគ្នាយ៉ាងពិតប្រាកដ ក្នុងការបង្កើតកម្លាំងការពារមួយដ៏គួរឲ្យទុកចិត្ត ដើម្បីទប់ស្កាត់ការឈ្លានពាន និងរក្សាស្ថិរភាពនៅក្នុងតំបន់ទាំងមូល។

ការជួយជ្រោមជ្រែងពីអាម៉េរិកនេះ ធ្វើឡើងចំពេលដែលហ្វីលីពីន កំពុងមានជម្លោះដែនទឹក​ជាមួយចិន ជុំវិញ​ការទាមទារអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង។ ភាពតានតឹងរវាងប្រទេសទាំងពីរ បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីហ្វីលីពីន បានចេញមុខតវ៉ាយ៉ាងខ្លាំង ដែលចិនបានយកសំណង់បណ្តែតទឹកដ៏ធំមួយ ទៅដាក់ពង្រាយដោយខុសច្បាប់នៅតំបន់​​​​ថ្មប៉ប្រះទឹក Scarborough Shoal៕

Leave a Reply

Your email address will not be published. Required fields are marked *

two × two =

ពេញនិយម

Exit mobile version