ព័ត៌មានអន្តរជាតិ
តារាចម្រៀងថៃ ត្រូវជាប់ពន្ធនាគារ២ឆ្នាំ ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បណ្តាលឲ្យស្លាប់
តុលាការថៃ នៅថ្ងៃទី២៤មិថុនានេះ បានកាត់ទោសតារាចម្រៀងម្នាក់ដែលមានរហស្សនាមថា Michael Jackson របស់ប្រទេសថៃឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទសម្លាប់មនុស្សពីរនាក់ពេលកំពុងបើកបរពេលស្រវឹង។
ជនជាប់ចោទ Manasawin Nantasen ដែលត្រូវបានគេស្គាល់ថាជា Tik Shiro បានល្បីល្បាញនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ដោយសារមួក fedora ដ៏ល្បី អាវស្បែក និងចលនារាំដ៏រលូន ដែលទទួលបានការប្រៀបធៀបទៅនឹងតារាចម្រៀងពិភពលោក Michael Jackson។
ក្នុងខែតុលា ឆ្នាំ ២០២៤ តារាចម្រៀងអាយុ ៦៤ ឆ្នាំរូបនេះកំពុងបើកបររថយន្តឆ្លងកាត់ស្ពានមួយក្នុងទីក្រុងបាងកក បន្ទាប់មកបានបុកម៉ូតូមួយគ្រឿងដែលកំពុងឈប់។
លោកបានសម្លាប់ស្ត្រីអាយុ ២៨ ឆ្នាំម្នាក់ដែលកំពុងជិះម៉ូតូ ហើយបានបុកបុរសម្នាក់អាយុ ២១ ឆ្នាំធ្លាក់ពីលើស្ពាន ដែលធ្វើឱ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយមកបុរសនោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ តុលាការព្រហ្មទណ្ឌមួយនៅទីក្រុងបាងកកបានកាត់ទោសលោក Manasawin ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទ «បើកបរក្នុងស្ថានភាពស្រវឹងបណ្តាលឱ្យបាត់បង់ជីវិត»។
ទោះបីជាធ្វើដូចនេះក៏ដោយ ប្រជាជនថៃជាច្រើនជឿថា អ្នកមាន និងអ្នកល្បីល្បាញមិនតែងតែត្រូវទទួលខុសត្រូវនោះទេ៕