ព័ត៌មានអន្តរជាតិ

លោក ត្រាំ គំរាមមិនជួយសមាជិកណាតូទាំងអស់ ព្រោះមិនជួយអាម៉េរិកវាយអ៊ឺរ៉ង់

Published

on

101 Views

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមថាអាចបដិសេធមិនជួយសមាជិកណាតូ ដើម្បីសងសឹកចំពោះការមិនគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិកក្នុងការវាយប្រហារប្រទេសអ៊ីរ៉ង់។

លោក ត្រាំ បានបញ្ជាក់នៅថ្ងៃទី២៣មិថុនានេះនៅក្នុងការិយាល័យ Oval ថា «យើងបានចំណាយប្រាក់ទាំងអស់នេះ។ ហើយបន្ទាប់មក នៅពេលដែលយើងចង់សុំជំនួយលើរឿងតូចតាច… ពួកគេនិយាយថាទេ យើងមិនចង់ជួយទេ»។

លោកបានបន្ថែមថា «រឿងឆោតល្ងង់មួយដែលត្រូវនិយាយ ពីព្រោះយើងអាចនិយាយបែបនោះទៅកាន់ពួកគេ ប្រសិនបើយើងចង់បាន ហើយយើងប្រហែលជាអាចនិយាយបាន»។

ទោះបីជាមានទំនាក់ទំនងតានតឹងជាមួយសម្ព័ន្ធមិត្តក៏ដោយ លោក ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ា ប្រទេសតួកគីនៅខែក្រោយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

nineteen − two =

ពេញនិយម

Exit mobile version