ព័ត៌មានអន្តរជាតិ
សិស្សសាលាវិទ្យាល័យបាញ់ប្រហារគ្នា ស្លាប់៣នាក់និងរបួស៥នាក់ នៅហ្វីលីពីន
យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួសនៅថ្ងៃទី២២ ខែមិថុនានេះ នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏កម្រមួយនៅសាលារៀនកណ្តាលប្រទេសហ្វីលីពីន នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសក្នុងតំបន់។
ប៉ូលីសមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ដែលបានកើតឡើងនៅម៉ោងប្រហែល ៩ ព្រឹក នៅវិទ្យាល័យជាតិ San Jose ក្នុងទីក្រុង Tacloban ខេត្ត Leyte។
អ្នកផ្សាយព័ត៌មានរដ្ឋាភិបាល PTV បានរាយការណ៍ថា មនុស្សពីរនាក់ជាជនសង្ស័យ ដែលទាំងពីរនាក់នោះគឺជាសិស្សសាលា។ ខណៈអ្នកនាំពាក្យប្រធានាធិបតី លោកស្រី Claire Castro បានឱ្យដឹងថា កងកម្លាំងនគរបាលជាតិ (PNP) បានចាប់ខ្លួនជនសង្ស័យរួចហើយ។
នៅឆ្នាំ២០២២ មនុស្សបីនាក់ រួមទាំងអតីតអភិបាលក្រុងម្នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយមុនពិធីប្រគល់សញ្ញាបត្រនៅសាកលវិទ្យាល័យ Ateneo de Manila ក្នុងរដ្ឋធានីហ្វីលីពីន។ ក្រោយមកវាត្រូវបានកំណត់ថាជាការធ្វើឃាតដែលបង្កឡើងដោយ «ហេតុផលផ្ទាល់ខ្លួន»៕