ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ី៖ មានបង្គាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញក្រៅ ខណៈផ្អាកនាំចូលពីថៃ
ការផ្គត់ផ្គង់បង្គាក្នុងប្រទេសម៉ាឡេស៊ីត្រូវបានធានាថាគ្រប់គ្រាន់ ទោះបីជាប្រទេសនេះបានដាក់បម្រាមជាបណ្តោះអាសន្នលើប្រភេទបង្គាចំនួនប្រាំប្រភេទពីប្រទេសថៃចាប់ពីថ្ងៃទី១ ខែមិថុនាក៏ដោយ។
លោក Datuk Adnan Hussain អគ្គនាយកនៃក្រសួងនេសាទ (DOF) បានបញ្ជាក់ថ្ងៃទី២១ ខែមិថុនានេះថា បង្គារបស់ម៉ាឡេស៊ីក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនរួមមានរដ្ឋឈូងសមុទ្រ កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងអូស្ត្រាលី។ ការផ្គត់ផ្គង់ក្នុងស្រុកនៅតែមានគ្រប់គ្រាន់ ហើយមតិប្រតិកម្មពីកសិករ និងសមាគមទាំងអស់ ពួកគេគាំទ្រការរឹតត្បិតបណ្ដោះអាសន្ននេះ ហើយឥឡូវនេះកំពុងមានគម្រោងបង្កើនសមត្ថភាពផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក និងការនាំចេញបន្ថែម»។
កាលពីឆ្នាំកន្លងទៅ ប្រទេសម៉ាឡេស៊ីបាននាំចូលបង្គាប្រចាំឆ្នាំប្រហែល ១១.០០០ តោនពីប្រទេសថៃ និងនាំចេញប្រហែល ៣.០០០ តោនជាថ្នូរនឹងការត្រឡប់មកវិញ។
នៅថ្ងៃទី១៦ ខែឧសភា ប្រទេសម៉ាឡេស៊ីបានពង្រឹងការគ្រប់គ្រងការនាំចូលលើផលិតផលនេសាទថៃចំពោះត្រីសមុទ្រ (siakap) និងដាក់ការហាមឃាត់ជាបណ្តោះអាសន្នលើប្រភេទបង្គាចំនួន ៥ប្រភេទ គឺបង្គាខ្លាពណ៌ត្នោត (Penaeus esculentes) បង្គាចេក (Fenneropenaeus merguiensis) បង្គាជើងស (Penaeus vannamei) បង្គាខ្លាយក្ស (Penaeus monodon) និងបង្គាខៀវ (Penaeus stylirostris)។
ជាមួយនឹងការផ្អាក់នាំចូលនេះ ប្រទេសថៃបានបញ្ជូនបញ្ហានេះទៅអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ាន ប្រសិនបើការចរចាបរាជ័យក្នុងការដោះស្រាយការរឹតបន្តឹងបណ្ដោះអាសន្នរបស់ប្រទេសម៉ាឡេស៊ីលើការនាំចូលប្រភេទបង្គារបស់ខ្លួន៕