ព័ត៌មានអន្តរជាតិ

ជំងឺផ្តាសាយបក្សីសម្លាប់កូនសត្វតោទឹកចំនួន ១៣.០០០ក្បាលនៅលើកោះដាច់ស្រយាលអូស្ត្រាលី

Published

on

118 Views

ជំងឺផ្តាសាយបក្សីបានសម្លាប់កូនសត្វតោទឹកជាង ១៣,០០០ក្បាល បន្ទាប់ពីឆ្លងដល់តំបន់បង្កាត់ពូជនៅលើកោះភ្នំភ្លើងមួយនៅអនុអង់តាក់ទិក។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនានេះ។  

អ្នកស្រាវជ្រាវបានរកឃើញកោះ Heard និង McDonald ដាច់ស្រយាលដែលពោរពេញទៅដោយសាកសពសត្វតោទឹក នៅពេលដែលពួកគេបានមកដល់ក្នុងបេសកកម្មស្រាវជ្រាវក្នុងខែតុលា ឆ្នាំ២០២៥។

ការធ្វើតេស្តហ្សែនបានបញ្ជាក់ថា ពូជជំងឺផ្តាសាយបក្សី H5 ដែលឆ្លងបានសម្លាប់សត្វតោទឹក សត្វភេនឃ្វីន និងសត្វស្លាបដែលរស់នៅលើផ្ទាំងថ្ម។

អ្នកវិទ្យាសាស្ត្រមកពីកម្មវិធីអង់តាក់ទិកអូស្ត្រាលីបានបញ្ជាក់ថា កូនសត្វត្រាដំរីភាគខាងត្បូងគឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយអត្រាមរណភាពនៅក្នុងតំបន់ harems រហូតដល់ ៩៧ ភាគរយ។

តាមការស៊ើបអង្កេតដែលធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ បានរាប់បញ្ចូលកូនសត្វត្រាដំរីងាប់ចំនួន ១៣,៣០០ ក្បាល។

គូសបញ្ជាក់ថា កោះទាំងនេះស្ថិតនៅចម្ងាយ ៤០០០គីឡូម៉ែត្រភាគនិរតីនៃដីគោកអូស្ត្រាលី មានលក្ខណៈព្រៃផ្សៃគួរឱ្យខ្លាច៕

Leave a Reply

Your email address will not be published. Required fields are marked *

1 × 5 =

ពេញនិយម

Exit mobile version