ព័ត៌មានអន្តរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង ៣% បន្ទាប់ពីអាម៉េរិក-អ៊ឺរ៉ង់ ចុះហត្ថលេខាបើកច្រកសមុទ្រ Hormuz ឡើងវិញ
75 Views
តម្លៃប្រេងបានធ្លាក់ចុះជាងបីភាគរយកាលពីថ្ងៃទី១៨ ខែមិថុនានេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងសមភាគីអ៊ីរ៉ង់របស់លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រហ័រមូសឡើងវិញ។
តម្លៃប្រេង West Texas Intermediate របស់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះ ៣,៤ ភាគរយមកនៅត្រឹម ៧៤,១៨ ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅ Brent North Sea ដែលជាស្តង់ដារអន្តរជាតិបានធ្លាក់ចុះ ៣,០២ ភាគរយមកនៅត្រឹម ៧៧,១៥ ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមអង្គភាព AP៕