ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង នឹងបន្ធូរបន្ថយការរឹតបន្តឹងលើជនស៊ីវិល តាមបណ្តោយព្រំដែនជាមួយកូរ៉េខាងជើង
ជនស៊ីវិលនៅកូរ៉េខាងត្បូងនឹងអាចចូលទៅជិតកូរ៉េខាងជើងបានចម្ងាយជាច្រើនគីឡូម៉ែត្រ ក្រោមច្បាប់ថ្មីដែលពង្រីកការចូលទៅកាន់តំបន់ព្រំដែនដែលមានយោធាខ្ពស់ នេះបើយោងតាមក្រសួងការពារជាតិទីក្រុងសេអ៊ូលបានបញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនានេះ។
កូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមតាមបច្ចេកទេស ពីព្រោះជម្លោះឆ្នាំ ១៩៥០-៥៣ បានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពទេ ហើយត្រូវបានបំបែកដោយតំបន់គ្មានយោធា ដែលព្រំដែនឆ្លងកាត់។
ខ្សែបន្ទាត់ត្រួតពិនិត្យជនស៊ីវិល (CCL) បានដាក់កម្រិតជាយូរមកហើយចំពោះជនស៊ីវិលក្នុងការចូលទៅកាន់តំបន់ក្នុងចម្ងាយ ១០ គីឡូម៉ែត្រ (៦.២ ម៉ាយ) ភាគខាងត្បូងនៃព្រំដែនដែលមានកំពែងរឹងមាំ ដើម្បីការពារកន្លែងយោធា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Ahn Gyu-back បានលើកឡើងថា CCL នឹងត្រូវបានបង្រួមមកត្រឹមមធ្យមប្រាំមួយគីឡូម៉ែត្រចាប់ពីឆ្នាំ ២០២៧ ដោយបង្កើនការចូលទៅកាន់អ្នកភូមិ កសិករ និងអ្នកទស្សនាក្នុងតំបន់៕