ព័ត៌មានអន្តរជាតិ
ក្រុមផ្តាច់ខ្លួនថៃ ដុតបំផ្លាញរោងចក្រផលិតផ្ទាំងសូឡា បង្កភាពវឹកវរទូទាំងប្រទេស
ភាគខាងត្បូងប្រទេសថៃ កំពុងជួបភាពវឹកវរបន្ទាប់ពីការវាយប្រហារពីសំណាក់ក្រុមផ្តាច់ខ្លួននៅក្នុងខេត្ត Pattani ដោយការដុតបំផ្លាញរោងចក្រផលិតផ្ទាំងសូឡាដ៏ធំមួយភាគខាងត្បូងនៃប្រទេសថៃ។
តាមការផ្សាយរបស់ Khaosod, ក្នុងការវាយប្រហារចុងក្រោយរបស់ក្រុមផ្តាច់ខ្លួននៅថ្ងៃទី១៥មិថុនានេះ បានដុតកម្ទេចរោងចក្រផលិតផ្ទាំងសូឡា របស់ក្រុមហ៊ុន Gunkul Solar Power Generation Co., Ltd នៅឃុំ Talo Kapo នៃស្រុក Yaring នាវេលាម៉ោង ៣:៤៥ នាទី។
បញ្ជាការដ្ឋានជួរមុខ ភូមិភាគ៤ នៃបញ្ជាការដ្ឋានប្រតិបត្តិការរក្សាសន្តិសុខផ្ទៃក្នុង របស់ប្រទេសថៃ បានបញ្ជាក់ថា ការដុតបំផ្លាញនេះ បង្កការខូចខាតយ៉ាងដំណំដល់រោងចក្រ ហើយមានចេតនាកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខ ជំរុញឲ្យមានចលាចល។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សស្លាប់ ឬរបួសរបួសនោះទេ ហើយសមត្ថកិច្ចថៃ កំពុងបើកការស៊ើបអង្កេត និងតាមប្រមាញ់ជនបង្កដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោស។
ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីវិបត្តិនយោបាយ និងសាសនាមនុស្សជាង ៧.៦៨៣ នាក់ត្រូវបានសម្លាប់ និង ១៤.៤១៥ នាក់រងរបួស នៅក្នុងជម្លោះបំបែកខ្លួនដ៏យូរអង្វែងនៅទូទាំងខេត្តព្រំដែនភាគខាងត្បូងចាប់តាំងពីឆ្នាំ ២០០៤>
ដោយ៖ ចិន្តា ទីទិ