ព័ត៌មានអន្តរជាតិ

ធ្លាក់​យន្តហោះ​ឯក​ជន​មួយ​នៅ​អាម៉េរិក​ បណ្តាល​ឱ្យអ្នកដំណើរ​ទាំងអស់បាត់បង់ជីវិត​

Published

on

39 Views

យន្តហោះឯកជនមួយបាន​ធ្លាក់ចូល​ទៅ​ក្នុង​វាលស្រែ ហើយ​ឆាបឆេះ​សន្ធោសន្ធៅ​​ ខណៈអ្នក​បើក​បរ​ម្នាក់ ​និងអ្នក​ដំណើរចំនួន ១១នាក់ បាន​​លោត​ឆ័ត្រ​យោង​ចេញភ្លាមៗ ប៉ុន្តែជាអកុសលមនុស្ស​ទាំង​អស់​នោះបានបាត់បង់ជីវិត​។ នេះបើយោងតាមអាជ្ញាធរក្នុង​ស្រុក​បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនានេះ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AP បានបញ្ជាក់ថា ការ​ធ្លាក់យន្តហោះនេះ​បានកើតឡើង​ភ្លាមៗ​ បន្ទាប់​ពីយន្តហោះ​​​​នោះ​ចាកចេញពី​អាកាសយានដ្ឋាន​ក្នុង​ស្រុកមួយ​ នៅម៉ោងប្រហែល ១១:៣០​ព្រឹក។​

យន្តហោះ​ឯកជននេះ​ត្រូវ​បានដំណើរការ​ដោយក្រុម​ហ៊ុន Skydive Kansas City​ ប្រភេទ Pacific Aerospace 750XL សម្រាប់ការលោតឆ័ត្រ​យោង ដឹកជញ្ជូន​ទំនិញ និងការ​ហោះហើរជម្លៀសអ្នកជំងឺផងដែរ​៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

three + three =

ពេញនិយម

Exit mobile version