Connect with us

ពត៌មានទូទៅ

​នា​វា​ទេសចរណ៍​ខ្នាត​យក្ស​ពីរ​គ្រឿង​បាន​នាំ​ភ្ញៀវ​ទេស​ចរជាង​ ​៤ពាន់​ ​នាក់​ចូល​ចត​ដល់​កំពង់​ផែ​ស្វយ័ត្ន​ក្រុង​ព្រះ​សីហនុ​

Published

on

128 Views

​ខេត្ត​ព្រះសីហនុ​៖​ ​កំណើន​ភ្ញៀវ​ទេស​ចរ​តាម​នា​នា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ជាក់​ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២៧​ ​ខែ​វិច្ឆិកា​ឆ្នាំ​ ​២០២៥​ ​នេះ​នា​វា​ទេសចរណ៍​ខ្នាត​យក្ស​ចំនួន​ពីរ​គ្រឿង​បាន​ចូល​ចត​ដល់​កំពង់​ផែស្វ​យ័ត្ន​ក្រុង​ព្រះ​សីហនុ​ដោយ​នាំ​ភ្ញៀវ​ទេស​ចរ​និង​នា​វឹក​ប្រមាណជាង​ ​៤ពាន់​ ​នាក់​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក​ ​តាំង​សុ​ចិត្ត​គ្រឹស្នា​ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​

​ក្នុង​នោះ​មាន​នាវា​ឈ្មោះ​ ​NORWE​ ​GIAN​ ​សញ្ជាតិ​ ​Bahamas​ ​មាន​ភ្ញៀវ​ទេស​ចរ​ចំនួន​ ​១.៨៧៧​ ​នាក់​ស្រី​ ១.០៣៩​ ​នាក់​មាន​ ​៥២​ ​សញ្ជាតិ​និង​នាវិក​ចំនួន​ ​៨៦៤​នាក់​ស្រី​១៩១​នាក់​មាន​៤៨​សញ្ជាតិ​នាវា​មាន​បណ្ដោយ​ប្រវែង​ ​២៦៨.២៩​ម៉ែត្រ​ទទឹង​ ​៣២.២០ម៉ែត្រ​។​ ​នាវា​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​និង​ត្រឡប់​ទៅ​ប្រទេស​ថៃ​ ហើយ​សញ្ជាតិ​ដែល​មាន​ភ្ញៀវ​ច្រើន​ជាង​គេ​គឺ​ប្រទេស​ចិន​ចំនួន​៨២៩​នាក់​។
​នាវា​ចូល​នៅ​ម៉ោង​ ​8:00​ ​នាទី​ព្រឹក​និង​ចេញ​ទៅ​វិញ​នៅ​ម៉ោង​ ​១៦:៣០​ ​នាទី​ក្នុង​ថ្ងៃ​ដដែល​។​

​ដោយ​ឡែក​នាវា​ទី​ ​២ ​គឺ​ជា​នាវា​ទេសចរណ៍​
WESTERDAM​ដោយ​នាំ​ភ្ញៀវ​ទេស​ចរណ៍​ចំនួន​ ១.៨៩៦​នាក់​ស្រី​ ​១.០២២​នាក់​ ​មាន​ ​៤២​ ​សញ្ជាតិ​មាន​នា​វិក​ចំនួន​ ​៨០០​នាក់​ ស្រី​ ​១៦០​នាក់​ ​មាន​ ​៣៨​សញ្ជាតិ​។​
​នាវា​មាន​បណ្ដោយ​ប្រវែង​ ​២៨៥.២២​ម៉ែត្រ​ទទឹង​ ៣២.២០​ម៉ែត្រ​នាវា​បាន​មក​ពី​ប្រទេស​ថៃ​និង​ត្រឡប់​ទៅប្រ​ទេស​ម៉ា​ឡេ​ស៊ី​
ហើយ​ចំនួន​ភ្ញៀវ​ច្រើន​ជាង​គេ​គឺ​សហរដ្ឋ​អាមេរិក​ចំនួន​ ​៦២៣​នាក់​។​នាវា​ចូល​នៅ​ម៉ោង​ ​៩:៥​ ​នា​ទី​និង​ចេញ​ទៅ​វិញ​ម៉ោង​ ​១៩:២០​ ​នា​ទី​ក្នុង​ថ្ងៃ​ដដែល​។

​សូម​បញ្ជាក់​ថា​ ​ចំពោះ​ភ្ញៀវ​ទេសចរ​របស់​នាវា​ទេសចរណ៍​ទាំង​ពីរ​គ្រឿង​បាន​ធ្វើ​ដំណើរ​ទស្ស​នា​នៅ​តំបន់​ទេ​​ស​ចរណ៍​នា​នា​ ​និង​អភិវឌ្ឍន៍​របស់​ខេត្ត​ព្រះសីហនុ​។​
ហើយ​ចំពោះ​មុខ​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ច​ទាំង​ពីរ​ប្រភេទ​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​សុខ​សុវត្ថិភាព​ចំពោះ​ភ្ញៀវ​ទេស​ចរ​នៅ​គ្រប់​បណ្ដាល​គោល​ដៅ​ក្នុង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ផ​ង​ដែរ​៕​

ពត៌មានទូទៅ

ជើងហោះហើរត្រូវបានលុបចោល និងការព្រមានពីការធ្វើដំណើរថ្មីត្រូវបានចេញក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

Published

on

13 Views

បណ្ដាក្រុមហ៊ុនអាកាសចរណ៍កំពុងបន្តលុបចោលការធ្វើដំណើរ និងបង្វែរជើងហោះហើរនៅមជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់។

ជើងហោះហើរចូល និងចេញពីអាកាសយានដ្ឋាននៅទីក្រុង Tel Aviv ទីក្រុង Dubai ទីក្រុង Doha និងមជ្ឈមណ្ឌលអន្តរជាតិផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានផ្អាក។

ក្រសួងការបរទេសអង់គ្លេសកំពុងព្រមានពលរដ្ឋអង់គ្លេសពីការធ្វើដំណើរទាំងអស់លើកលែងតែចាំបាច់ទៅកាន់ប្រទេសបារ៉ែន គុយវ៉ែត កាតា និងអារ៉ាប់រួម។ អ្នកដែលនៅទីនោះរួចហើយត្រូវបានណែនាំឱ្យរកកន្លែងមានសុវត្ថិភាព។

អ៊ីរ៉ង់បានបើកការវាយប្រហារលើរដ្ឋឈូងសមុទ្រ ដែលជាផ្នែកមួយនៃការសងសឹករបស់ខ្លួនចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍២៨កុម្ភៈ។ ការធ្វើដំណើរផ្លូវឆ្ងាយកំពុងរងផលប៉ះពាល់កាន់តែទូលំទូលាយ ដោយអាកាសយានដ្ឋាន Heathrow ជំរុញឱ្យអ្នកធ្វើដំណើរពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្អាកប្រតិបត្តិការរបស់ខ្លួនចេញចូលទីក្រុងឌុយបៃរហូតដល់ម៉ោង ១៥:០០ ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ២មីនានេះ ដោយសារតែការបិទដែនអាកាស ខណៈក្រុមហ៊ុនអាកាសចរណ៍ Etihad បានផ្អាកជើងហោះហើរចេញពីទីក្រុង Abu Dhabi រហូតដល់ម៉ោង ២:០០នាទី ម៉ោងក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍ British Airways បានលុបចោលសេវាកម្មទៅកាន់ទីក្រុង Tel Aviv និង បារ៉ែនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។

ដែនអាកាសលើអ៊ីរ៉ង់ អ៊ីស្រាអែល អ៊ីរ៉ាក់ កាតា បារ៉ែន គុយវ៉ែត និងស៊ីរី នៅតែបិទកាលពីថ្ងៃអាទិត្យ ដោយមានការបិទផ្នែកខ្លះនៅ អារ៉ាប់រួមនិងអារ៉ាប៊ីសាអ៊ូឌីត។

ចំណែក Qatar Airways និយាយថាប្រតិបត្តិការរបស់ខ្លួននៅតែផ្អាកបណ្ដោះអាសន្នដោយសារការបិទដែនអាកាសរបស់កាតា៕

ប្រភព៖​ BTV NEWS

Continue Reading

ពត៌មានទូទៅ

ហេតុអ្វីបានជាសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់?

Published

on

37 Views

អត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័របាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដ៏មហិច្ឆតាបំផុតរបស់ពួកគេទៅលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងប្រតិបត្តិការមួយ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei។

ល្បែងគោលនយោបាយការបរទេសដ៏ធំបំផុតនៃអាណត្តិប្រធានាធិបតីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មួយនេះ បានកើតឡើងបន្ទាប់ពីលោកបានធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញជា «ប្រធានាធិបតីសន្តិភាព» និងបន្ទាប់ពីបាននិយាយថា លោកពេញចិត្តដំណោះស្រាយការទូតចំពោះការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។

មុនពេលប្រតិបត្តិការយោធា លោក Trump បានលើកយកបញ្ហាអ៊ីរ៉ង់មួយចំនួនមកនិយាយដោយសង្ខេបនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបន្ទាប់មក បានលើកឡើងម្ដងទៀតនៅក្នុងសារវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានដាក់ចេញនូវគោលបំណងសំខាន់ៗដូចខាងក្រោម៖

១.ការរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ

លោក Trump បាននិយាយម្តងហើយម្តងទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោក​​អះអាង​ថា ​បាន «បំផ្លាញ» កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ក្នុង​ការ​វាយប្រហារ​កាលពី​ខែមិថុនា​ឆ្នាំមុន ប៉ុន្តែ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ​ទីក្រុង​តេអេរ៉ង់ ​បាន​ព្យាយាម​កសាង​កម្មវិធី​នេះ​ឡើង​វិញ។ ហេតុផលមួយដែលអាមេរិក និងអ៊ីស្រាអែល បានលើកឡើងចំពោះការទម្លាក់គ្រាប់បែកកាលពីខែមិថុនា គឺថា អ៊ីរ៉ង់កំពុងខិតជិតដល់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរហើយ។

២.ការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក និងសុន្ទរកថានៅថ្ងៃសៅរ៍ លោក Trump បានសំដៅទៅលើភាពជឿលឿននៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដោយនិយាយថា នោះគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក។

៣.ដើម្បីលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ព្រមទាំងក្រុមឧទ្ទាមដែលអ៊ីរ៉ង់គាំទ្រ និងការពារជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក៖

លោក Trump បាននិយាយថា គោលបំណងនៃការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នោះគឺ «ដើម្បីការពារប្រជាជនអាមេរិក ដោយការលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់ ដែលជាក្រុមមនុស្សដ៏កាចសាហាវ និងគួរឱ្យខ្លាចមួយក្រុម»។

៤. ដាក់ទោសអ៊ីរ៉ង់ ដោយសារតែការប្រព្រឹត្តរបស់ខ្លួនលើហ្វូងបាតុករ

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ លោក Trump បាននិយាយម្តងហើយម្តងទៀត អំពីការចោទប្រកាន់ដែលថា អ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៣២.០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បានឡើយ។ កាលពីថ្ងៃសៅរ៍ លោកបានលើកឡើងម្ដងទៀតថា អ៊ីរ៉ង់បានសម្លាប់ «ពលរដ្ឋរបស់ខ្លួនរាប់ម៉ឺននាក់នៅតាមដងផ្លូវ ខណៈពេលដែលពួកគេកំពុងតវ៉ា»។

៥. ការផ្លាស់ប្តូររបប

កាលពីថ្ងៃសៅរ៍ លោក Trump បានអំពាវនាវឱ្យ «ប្រជាជនអ៊ីរ៉ង់ដ៏មានមោទនភាពយ៉ាងខ្លាំង» ឱ្យក្រោកឡើង ហើយដណ្តើមអំណាចពីអ្នកគ្រប់គ្រងរបស់ពួកគេ។ 

ខណៈពេលកំពុងអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរដ្ឋាភិបាល លោក Trump បានព្រមានថា៖ «ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា និងចំៗ…នឹងបន្តដោយគ្មានការរំខានឡើយ ពេញមួយសប្តាហ៍ ឬដរាបណាចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងនៃសន្តិភាពរបស់យើងនៅទូទាំងមជ្ឈិមបូព៌ា និងជាការពិតណាស់ សម្រាប់ពិភពលោកទាំងមូល!»៕

ប្រភព៖​ BTV NEWS

Continue Reading

ពត៌មានទូទៅ

ក្រុមហ៊ុន Sauber Car Care / Services រីកចម្រើនក្នុងវិស័យថែទាំយានយន្តនៅកម្ពុជា អស់រយៈពេល ៦ ឆ្នាំ

Published

on

24 Views

លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានលើកឡើងថា ក្នុងបរិបទទីផ្សារយានយន្តនៅកម្ពុជាកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុន Sauber Car Care / Services បានក្លាយជាអាជីវកម្មមួយដែលមានការលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងវិស័យថែទាំ និងសេវាកម្មយានយន្ត។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការអស់រយៈពេល ៦ ឆ្នាំ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្តង់ដារសេវាកម្មក្នុងទីផ្សារនេះ។

នាយកក្រុមហ៊ុនរូបនេះបានបន្តថា ការកើនឡើងនៃចំនួនយានយន្តប្រើប្រាស់ក្នុងប្រទេស បានជំរុញឱ្យតម្រូវការសេវាថែទាំមានការកើនឡើងផងដែរ។ នៅក្នុងបរិបទនេះ Sauber Car Care / Services បានអភិវឌ្ឍខ្លួនឲ្យស្របតាមតម្រូវការទីផ្សារ ដោយផ្តោតលើគុណភាពសេវាកម្ម បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់។ សេវាកម្មរបស់ក្រុមហ៊ុនរួមមាន ការលាងសម្អាតយានយន្ត សម្អាតផ្នែកខាងក្នុង–ខាងក្រៅ ប៉ូលាថ្នាំ និងការពារផ្ទៃពណ៌ ដែលផ្តោតលើការថែរក្សាតម្លៃយានយន្តរបស់អតិថិជនក្នុងរយៈពេលវែង។

ជាមួយនឹងបទពិសោធន៍ ៦ ឆ្នាំ ក្រុមហ៊ុនបានបង្កើតមូលដ្ឋានអតិថិជនទូលំទូលាយ និងទទួលបានការគាំទ្រពីអតិថិជនជាប្រចាំ។ ការផ្តល់សេវាកម្មមានស្តង់ដារ និងការយកចិត្តទុកដាក់លម្អិត គឺជាចំណុចសំខាន់ដែលជំរុញឱ្យអាជីវកម្មមានការលូតលាស់ប្រកបដោយស្ថិរភាព។

លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានបញ្ជាក់ថា ក្នុងទិសដៅអនាគត Sauber Car Care / Services មានផែនការពង្រីកសេវាកម្ម និងបន្តវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងកើនឡើង៕

Continue Reading
Advertisement
Advertisement

ពេញនិយម