Connect with us

ពត៌មានទូទៅ

​អគ្គិ​ភ័យ​ឆេះ​ហាង​នៅ​ម៉ិក​ស៊ិក​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ​២៣​នាក់​

Published

on

អគ្គិភ័យឆេះហាងនៅម៉ិកស៊ិកបណ្ដាលឲ្យស្លាប់មនុស្ស ២៣នាក់
164 Views

​អគ្គិ​ភ័យ​បាន​ឆាប​ឆេះ​ហាង​លក់​ទំនិញ​បញ្ចុះ​តម្លៃ​មួយ​កន្លែង​ ​នៅ​កណ្តាល​ទី​ក្រុង​ ​Hermosillo​ ​ដោយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ​២៣​នាក់​ស្លាប់​ ​ហើយ​រាប់​សិប​នាក់​ទៀត​រងរ​បួស​។​

​ប្រ​ទេស​ម៉ិក​ស៊ិក​កំពុង​ប្រា​រព្ធ​«​បុណ្យ​មរណៈ​»​ ​នៅ​ចុង​សប្តាហ៍​នេះ​ ​ដោយ​មាន​ការ​ស្លៀក​ពាក់​តុប​តែង​មុខ​មាត់​ចម្រុះ​ពណ៌​ ដែល​ក្រុម​គ្រួ​សារ​សម្ដែង​ក្ដី​គោរព​ ​និង​ចង​ចាំ​ដល់​មនុស្ស​ជា​ទី​ស្រ​លាញ់​ដែល​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​។​

​អ​ភិ​បាល​រដ្ឋ​ ​Sonora​ ​លោក​ Alfonso​ ​Durazo​ ​បាន​លើក​ឡើង​នៅ​ក្នុង​វី​ដេ​អូ​លើ​បណ្ដាញ​សង្គម​ថា​៖​ ​«​ខ្ញុំ​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់​ចត់​ ​និង​តម្លា​ភាព​ ​ដើម្បី​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ហេតុ​ការណ៍​នេះ​»​។​  ក្មេង​ៗ​​ក៏​មាន​ស្ថិត​នៅ​ក្នុង​ចំ​ណោម​ជន​រង​គ្រោះ​ទាំង​នោះ​ដែរ​។​ចំ​ណែក​លោក​ ​Gustavo​ ​Salas​ ​អគ្គ​​រដ្ឋ​អា​ជ្ញា​របស់​រដ្ឋ​នេះ​ បាន​និយាយ​ថា​ ​អ្នក​បាត់​បង់​ជីវិត​ភាគ​ច្រើន​ ​គឺ​ទំនង​ជា​ដោយ​សារ​ស្រូ​ប​យក​ហ្គាស​ពុល​។​ ​កាក​បាទ​ក្រ​ហម​របស់​រដ្ឋ​ ​Sonora​ ​ឲ្យ​ដឹង​ថា​ ​បុគ្គ​លិក​របស់​ខ្លួន​ចំនួន​ ​៤០​នាក់​ ​និង​រថយន្ត​សង្គ្រោះ ​១០​គ្រឿង​ ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​នេះ​។ ​​មូល​ហេតុ​នៃ​ការ​ឆាប​ឆេះ​នេះ​ ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ​បើ​ទោះ​ជា​បណ្តាញ​សារ​ព័ត៌​មាន​មួយ​ចំនួន​ ​បាន​រាយ​ការណ៍​ការ​ថា​ ​អាច​មក​ពី​ឆ្លង​ចរន្ត​អគ្គិ​សនី​ក៏​ដោយ​៕​

ពត៌មានទូទៅ

ជើងហោះហើរត្រូវបានលុបចោល និងការព្រមានពីការធ្វើដំណើរថ្មីត្រូវបានចេញក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

Published

on

9 Views

បណ្ដាក្រុមហ៊ុនអាកាសចរណ៍កំពុងបន្តលុបចោលការធ្វើដំណើរ និងបង្វែរជើងហោះហើរនៅមជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់។

ជើងហោះហើរចូល និងចេញពីអាកាសយានដ្ឋាននៅទីក្រុង Tel Aviv ទីក្រុង Dubai ទីក្រុង Doha និងមជ្ឈមណ្ឌលអន្តរជាតិផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានផ្អាក។

ក្រសួងការបរទេសអង់គ្លេសកំពុងព្រមានពលរដ្ឋអង់គ្លេសពីការធ្វើដំណើរទាំងអស់លើកលែងតែចាំបាច់ទៅកាន់ប្រទេសបារ៉ែន គុយវ៉ែត កាតា និងអារ៉ាប់រួម។ អ្នកដែលនៅទីនោះរួចហើយត្រូវបានណែនាំឱ្យរកកន្លែងមានសុវត្ថិភាព។

អ៊ីរ៉ង់បានបើកការវាយប្រហារលើរដ្ឋឈូងសមុទ្រ ដែលជាផ្នែកមួយនៃការសងសឹករបស់ខ្លួនចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍២៨កុម្ភៈ។ ការធ្វើដំណើរផ្លូវឆ្ងាយកំពុងរងផលប៉ះពាល់កាន់តែទូលំទូលាយ ដោយអាកាសយានដ្ឋាន Heathrow ជំរុញឱ្យអ្នកធ្វើដំណើរពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្អាកប្រតិបត្តិការរបស់ខ្លួនចេញចូលទីក្រុងឌុយបៃរហូតដល់ម៉ោង ១៥:០០ ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ២មីនានេះ ដោយសារតែការបិទដែនអាកាស ខណៈក្រុមហ៊ុនអាកាសចរណ៍ Etihad បានផ្អាកជើងហោះហើរចេញពីទីក្រុង Abu Dhabi រហូតដល់ម៉ោង ២:០០នាទី ម៉ោងក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍ British Airways បានលុបចោលសេវាកម្មទៅកាន់ទីក្រុង Tel Aviv និង បារ៉ែនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។

ដែនអាកាសលើអ៊ីរ៉ង់ អ៊ីស្រាអែល អ៊ីរ៉ាក់ កាតា បារ៉ែន គុយវ៉ែត និងស៊ីរី នៅតែបិទកាលពីថ្ងៃអាទិត្យ ដោយមានការបិទផ្នែកខ្លះនៅ អារ៉ាប់រួមនិងអារ៉ាប៊ីសាអ៊ូឌីត។

ចំណែក Qatar Airways និយាយថាប្រតិបត្តិការរបស់ខ្លួននៅតែផ្អាកបណ្ដោះអាសន្នដោយសារការបិទដែនអាកាសរបស់កាតា៕

ប្រភព៖​ BTV NEWS

Continue Reading

ពត៌មានទូទៅ

ហេតុអ្វីបានជាសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់?

Published

on

30 Views

អត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័របាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដ៏មហិច្ឆតាបំផុតរបស់ពួកគេទៅលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងប្រតិបត្តិការមួយ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei។

ល្បែងគោលនយោបាយការបរទេសដ៏ធំបំផុតនៃអាណត្តិប្រធានាធិបតីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មួយនេះ បានកើតឡើងបន្ទាប់ពីលោកបានធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញជា «ប្រធានាធិបតីសន្តិភាព» និងបន្ទាប់ពីបាននិយាយថា លោកពេញចិត្តដំណោះស្រាយការទូតចំពោះការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។

មុនពេលប្រតិបត្តិការយោធា លោក Trump បានលើកយកបញ្ហាអ៊ីរ៉ង់មួយចំនួនមកនិយាយដោយសង្ខេបនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបន្ទាប់មក បានលើកឡើងម្ដងទៀតនៅក្នុងសារវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានដាក់ចេញនូវគោលបំណងសំខាន់ៗដូចខាងក្រោម៖

១.ការរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ

លោក Trump បាននិយាយម្តងហើយម្តងទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោក​​អះអាង​ថា ​បាន «បំផ្លាញ» កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ក្នុង​ការ​វាយប្រហារ​កាលពី​ខែមិថុនា​ឆ្នាំមុន ប៉ុន្តែ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ​ទីក្រុង​តេអេរ៉ង់ ​បាន​ព្យាយាម​កសាង​កម្មវិធី​នេះ​ឡើង​វិញ។ ហេតុផលមួយដែលអាមេរិក និងអ៊ីស្រាអែល បានលើកឡើងចំពោះការទម្លាក់គ្រាប់បែកកាលពីខែមិថុនា គឺថា អ៊ីរ៉ង់កំពុងខិតជិតដល់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរហើយ។

២.ការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក និងសុន្ទរកថានៅថ្ងៃសៅរ៍ លោក Trump បានសំដៅទៅលើភាពជឿលឿននៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដោយនិយាយថា នោះគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក។

៣.ដើម្បីលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ព្រមទាំងក្រុមឧទ្ទាមដែលអ៊ីរ៉ង់គាំទ្រ និងការពារជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក៖

លោក Trump បាននិយាយថា គោលបំណងនៃការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នោះគឺ «ដើម្បីការពារប្រជាជនអាមេរិក ដោយការលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់ ដែលជាក្រុមមនុស្សដ៏កាចសាហាវ និងគួរឱ្យខ្លាចមួយក្រុម»។

៤. ដាក់ទោសអ៊ីរ៉ង់ ដោយសារតែការប្រព្រឹត្តរបស់ខ្លួនលើហ្វូងបាតុករ

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ លោក Trump បាននិយាយម្តងហើយម្តងទៀត អំពីការចោទប្រកាន់ដែលថា អ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៣២.០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បានឡើយ។ កាលពីថ្ងៃសៅរ៍ លោកបានលើកឡើងម្ដងទៀតថា អ៊ីរ៉ង់បានសម្លាប់ «ពលរដ្ឋរបស់ខ្លួនរាប់ម៉ឺននាក់នៅតាមដងផ្លូវ ខណៈពេលដែលពួកគេកំពុងតវ៉ា»។

៥. ការផ្លាស់ប្តូររបប

កាលពីថ្ងៃសៅរ៍ លោក Trump បានអំពាវនាវឱ្យ «ប្រជាជនអ៊ីរ៉ង់ដ៏មានមោទនភាពយ៉ាងខ្លាំង» ឱ្យក្រោកឡើង ហើយដណ្តើមអំណាចពីអ្នកគ្រប់គ្រងរបស់ពួកគេ។ 

ខណៈពេលកំពុងអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរដ្ឋាភិបាល លោក Trump បានព្រមានថា៖ «ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា និងចំៗ…នឹងបន្តដោយគ្មានការរំខានឡើយ ពេញមួយសប្តាហ៍ ឬដរាបណាចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងនៃសន្តិភាពរបស់យើងនៅទូទាំងមជ្ឈិមបូព៌ា និងជាការពិតណាស់ សម្រាប់ពិភពលោកទាំងមូល!»៕

ប្រភព៖​ BTV NEWS

Continue Reading

ពត៌មានទូទៅ

ក្រុមហ៊ុន Sauber Car Care / Services រីកចម្រើនក្នុងវិស័យថែទាំយានយន្តនៅកម្ពុជា អស់រយៈពេល ៦ ឆ្នាំ

Published

on

17 Views

លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានលើកឡើងថា ក្នុងបរិបទទីផ្សារយានយន្តនៅកម្ពុជាកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុន Sauber Car Care / Services បានក្លាយជាអាជីវកម្មមួយដែលមានការលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងវិស័យថែទាំ និងសេវាកម្មយានយន្ត។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការអស់រយៈពេល ៦ ឆ្នាំ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្តង់ដារសេវាកម្មក្នុងទីផ្សារនេះ។

នាយកក្រុមហ៊ុនរូបនេះបានបន្តថា ការកើនឡើងនៃចំនួនយានយន្តប្រើប្រាស់ក្នុងប្រទេស បានជំរុញឱ្យតម្រូវការសេវាថែទាំមានការកើនឡើងផងដែរ។ នៅក្នុងបរិបទនេះ Sauber Car Care / Services បានអភិវឌ្ឍខ្លួនឲ្យស្របតាមតម្រូវការទីផ្សារ ដោយផ្តោតលើគុណភាពសេវាកម្ម បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់។ សេវាកម្មរបស់ក្រុមហ៊ុនរួមមាន ការលាងសម្អាតយានយន្ត សម្អាតផ្នែកខាងក្នុង–ខាងក្រៅ ប៉ូលាថ្នាំ និងការពារផ្ទៃពណ៌ ដែលផ្តោតលើការថែរក្សាតម្លៃយានយន្តរបស់អតិថិជនក្នុងរយៈពេលវែង។

ជាមួយនឹងបទពិសោធន៍ ៦ ឆ្នាំ ក្រុមហ៊ុនបានបង្កើតមូលដ្ឋានអតិថិជនទូលំទូលាយ និងទទួលបានការគាំទ្រពីអតិថិជនជាប្រចាំ។ ការផ្តល់សេវាកម្មមានស្តង់ដារ និងការយកចិត្តទុកដាក់លម្អិត គឺជាចំណុចសំខាន់ដែលជំរុញឱ្យអាជីវកម្មមានការលូតលាស់ប្រកបដោយស្ថិរភាព។

លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានបញ្ជាក់ថា ក្នុងទិសដៅអនាគត Sauber Car Care / Services មានផែនការពង្រីកសេវាកម្ម និងបន្តវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងកើនឡើង៕

Continue Reading
Advertisement
Advertisement

ពេញនិយម