ចំណេះដឹងទូទៅ
ពិព័រណ៍៖ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងបើកដំណើរការកម្មវិធីចំពិព័រណ៍មិនអចិន្ត្រៃយ៍ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ស្ដីអំពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥នេះ។
ពិព័រណ៍នេះកំពុងតាំងបង្ហាញនូវរូបថតវត្ថុសិល្បៈខ្មែរដែលបានប្រគល់ត្រឡប់មកកម្ពុជាវិញ និងរូបថតវត្ថុបុរាណដែលបាត់ កំពុងស្វែងរកបន្តទាមទារ។ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក៏បានរៀបចំមហោស្រពសិល្បៈល្ខោននិយាយក្រោមប្រធានបទ «វត្តភ្នំជុំរុំប្រវត្តិសាស្រ្តវប្បធម៌» ជូនសាធារណជនទស្សនារយៈពេលពីរថ្ងៃផងដែរ៕