ពត៌មានទូទៅ
ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ


ព្រះសីហនុ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា ព័ត៌មានគឺជាទំនិញសាធារណ: មិនមែនដូចជាទំនិញផ្សេងៗ ដែលលក់នៅលើទីផ្សារនោះទេ ដែលទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកទស្សនាកាន់តែច្រើន។

ក្នុងបទអន្តរាគមន៍នៅក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ បញ្ជាក់ថា ប្រជាពលរដ្ឋសម័យនេះ មិនសូវមានពេលវេលាច្រើនក្នុងការស្ដាប់វិទ្យុ ឬទស្សនាទូរទស្សន៍ទៀតទេ។ ដូច្នេះការផលិតមាតិកា ខ្លឹមសារ និងបញ្ចេញព័ត៌មានលើបណ្តាញសង្គម ដោយសង្ខេបខ្លីៗ ច្បាស់លាស់ លឿន និងត្រូវចិត្តអ្នកអាន និងអ្នកទស្សនាគឺជាអាទិភាពបំផុត ៕

ពត៌មានទូទៅ
អ្នកនយោបាយវេណេស៊ុយអេឡា Maria Corina Machado ទទួលពានណូបែលសន្តិភាព


អ្នកឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥នេះ គឺជាអ្នកនយោបាយវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ។ លោកស្រីត្រូវបានគេទទួលស្គាល់សម្រាប់ការងារឥតនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ហើយនិងការប្រឹងប្រែងរបស់លោកស្រី ក្នុងការសម្រេចបានការផ្លាស់ប្តូរដោយសន្តិភាព និងយុត្តិធម៌ពីរបបផ្តាច់ការ ទៅជាលទ្ធិប្រជាធិបតេយ្យ ។

ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននាំមុខយុទ្ធនាការសាធារណៈ ដើម្បីឈ្នះរង្វាន់មួយនេះ ប៉ុន្តែការតែងតាំងបានបិទបញ្ចប់កាលពីខែមករា នៅពេលចាប់ផ្តើមអាណត្តិទី២របស់លោកនៅសេតវិមាន ។គណៈកម្មាធិការណូបែលន័រវេស និយាយថា លោកស្រី Machado មានគ្រប់លក្ខណៈវិនិច្ឆ័យទាំងអស់ដែលបានដាក់ចេញដោយលោក Alfred Nobel សម្រាប់រង្វាន់មួយនេះ ។

លោកស្រីបានធ្វើឲ្យក្រុមប្រឆាំងវេណេស៊ុយអេឡារួបរួមគ្នា ប្រកាន់ភ្ជាប់ការគាំទ្ររបស់លោកស្រីសម្រាប់ការផ្លាស់ប្តូរដោយសន្តិវិធីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ។បើតាមគណៈកម្មាធិការណូបែលន័រវេស លោកស្រី Machado បានបង្ហាញថា អាវុធលទ្ធិប្រជាធិបតេយ្យ គឺជាអាវុធសម្រាប់សន្តិភាពផងដែរ ។ ម្ចាស់ជ័យលាភីតំណាងឲ្យក្តីសង្ឃឹមសម្រាប់អនាគត ជាទីដែលសិទ្ធិពលរដ្ឋត្រូវបានការពារ ។

សូមបញ្ជាក់ថា វ៉េណេស៊ុយអេឡាបានវិវត្តន៍ពីប្រទេសប្រជាធិបតេយ្យ និងប្រកបដោយវិបុលភាព ទៅជារដ្ឋផ្តាច់ការ និងឃោរឃៅដែលបច្ចុប្បន្នកំពុងជួបវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ច ។ ភាគច្រើននៃពលរដ្ឋវេណេស៊ុយអេឡា រស់នៅក្នុងភាពក្រីក្រយ៉ាងខ្លាំង។ មនុស្សជិត ៨លាននាក់ បានចាកចេញពីប្រទេស ហើយក្រុមប្រឆាំងត្រូវបានគាបសង្កត់ជាប្រព័ន្ធតាមរយៈមធ្យោបាយជាច្រើន រួមទាំងការក្លែងបន្លំសន្លឹកឆ្នោត ការកាត់ទោសតាមផ្លូវច្បាប់ និងការដាក់ពន្ធនាគារ ៕
ពត៌មានទូទៅ
Trump ផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីថៃ ឱ្យដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតមួយមកកាន់ខ្លួនដោយនិយាយថា លោកចង់ឃើញ ថៃ និងអ្នកជិតខាងរបស់ខ្លួនគឺប្រទេសកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមព្រំដែន៕

ពត៌មានទូទៅ
ក្រុមហ៊ុនម្សៅលាបខ្លួនទារក J&J នៅអាមេរិក ត្រូវបង់ពិន័យជិត ១ពាន់លានដុល្លារ ក្នុងសំណុំរឿងបង្កមហារីក

គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុន Johnson & Johnson (ហៅកាត់ថា J&J) មានកំហុស ហើយត្រូវបង់ប្រាក់ចំនួន ៩៦៦លានដុល្លារ ដល់គ្រួសារស្ត្រីម្នាក់ ដែលស្លាប់ដោយសារជំងឺមហារីកកោសិការ មេសូតេលីយ៉ូម៉ា (Mesothelioma) ក្នុងការកាត់ក្ដីចុងក្រោយបំផុតដែលចោទថា ផលិតផលម្សៅលាបខ្លួនទារកផ្អែកលើសារធាតុម្យ៉ាងឈ្មោះ ថាក (Talc) របស់ក្រុមហ៊ុននេះ បណ្តាលឱ្យមានជំងឺមហារីក។

ក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះឈ្មោះ Mae Moore ជាអ្នកស្រុករដ្ឋកាលីហ្វ័រនីញ៉ា ដែលស្លាប់នៅអាយុ ៨៨ឆ្នាំ ក្នុងឆ្នាំ២០២១ បានប្តឹងក្រុមហ៊ុនក្នុងឆ្នាំដដែលនេះ ដោយអះអាងថា ផលិតផលម្សៅលាបខ្លួនទារកប្រភេទ Talc របស់ J&J មានផ្ទុកជាតិរ៉ែម្យ៉ាងឈ្មោះ អាបស្តូស (Asbestos) ដែលបណ្តាលឱ្យកើតជំងឺមហារីក។
កាលពីថ្ងៃចន្ទ គណៈវិនិច្ឆ័យបានបញ្ជាឱ្យ J&J បង់ប្រាក់សំណង ១៦លានដុល្លារ និងប្រាក់ពិន័យ ៩៥០លានដុល្លារ នេះបើយោងតាមឯកសារតុលាការ។
លោក Erik Haas អនុប្រធានផ្នែកវិវាទសកលរបស់ J&J បាននិយាយថា ក្រុមហ៊ុនគ្រោងប្តឹងឧទ្ធរណ៍ភ្លាមៗ ដោយហៅសាលក្រមនេះថា “គួរឱ្យភ្ញាក់ផ្អើល និងមិនស្របតាមរដ្ឋធម្មនុញ្ញ”។
ក្រុមហ៊ុននិយាយថា ផលិតផលរបស់ខ្លួនមានសុវត្ថិភាពណាស់ មិនមានផ្ទុកសារធាតុអាបស្តូស និងមិនបង្កមហារីកនោះទេ។ J&J បានឈប់លក់ម្សៅលាបខ្លួនកូនក្មេងដែលផ្អែកលើសារធាតុ Talc នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ដោយប្តូរទៅប្រើប្រភេទផ្សេងជំនួសវិញ។
គួរឱ្យដឹងថា ក្រុមហ៊ុន J&J កំពុងប្រឈមនឹងការប្តឹងផ្តល់ពីដើមបណ្តឹងជាង ៦៧.០០០នាក់ ដែលអះអាងថា ពួកគេត្រូវធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក បន្ទាប់ពីប្រើម្សៅលាបខ្លួនទារក និងផលិតផលមានសារធាតុ Talc ផ្សេងទៀត របស់ក្រុមហ៊ុននេះ។ នេះបើយោងតាមឯកសាររបស់តុលាការ។
J&J បានព្យាយាមដោះស្រាយវិវាទតាមរយៈការប្រកាសក្ស័យធន ប៉ុន្តែសំណើនោះត្រូវបានច្រានចោល ៣ដងមកហើយដោយតុលាការសហព័ន្ធ៕
-
ចំណេះដឹងទូទៅ7 months ago
ចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត7 months ago
«ទាក់ដំរី»
-
ពត៌មានទូទៅ7 months ago
អ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត6 months ago
វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ5 months ago
ព្រះសក្យមុនីចេតិយ !
-
កម្សាន្ត7 months ago
ប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ7 months ago
ការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ
-
ពត៌មានទូទៅ5 months ago
កម្ពុជាបានក្លាយជាប្រធានប្ដូរវេណ សន្ធិសីទ្ធអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍