វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

ក្រុមហ៊ុន Huawei ​និង​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ ចុះ​អនុ​ស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ​ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍន៍​ទេព​កោសល្យ ICT

Published

on

ក្រុមហ៊ុន Huawei និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងការអភិវឌ្ឍន៍ទេពកោសល្យ ICT
31 Views

ទីក្រុងសៀងហៃ៖ ​ថ្ងៃទី ២០​ ខែកញ្ញា ​ឆ្នាំ ២០២៥ ​ក្រុមហ៊ុន​ Huawei​ និង​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ (ITC) ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា​ (MOU) ​ក្នុង​អំឡុង​ពេល​ព្រឹត្តិ​ការណ៍ Huawei ​Connect​ 2025​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​សៀងហៃ ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិ​បត្តិការ​ជា​មួយ​គ្នា​លើ​វិស័យ​បច្ចេក​វិទ្យា។

ពិធី​ចុះ​ហត្ថលេខា​នេះ ​មាន​ការ​ចូល​រួម​ពី ​សាស្ត្រា​ចារ្យ​បណ្ឌិត​ ប៉ូ គឹមថូ ​អគ្គនាយក​ ITC​ លោក​ Tao ​Guangyao​ ប្រធាន ​Huawei ​Southeast​ Asia ​Multi-Country​ Region ​និង​ជា​នាយក​ប្រតិបត្តិ ​Huawei Cambodia ។

MOU ​ក្រុមហ៊ុន​ Huawei ​និង​ ITC​ នឹង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ការ​ជំរុញ​ការ​អប់រំ​ ICT ​និង​បណ្តុះ​ជំនាញ​ផ្នែក​ឌីជីថល​នៅ​កម្ពុជា។​ ភាគី​ទាំង​ពីរ​មាន​គោល​ដៅ​បង្កើន​លទ្ធភាព​ដើម្បី​បណ្តុះ​អ្នក​ដឹកនាំបច្ចេក​វិទ្យា​ជំនាន់​ក្រោយ​ និង​គាំទ្រ​ដំណើរ​ផ្លាស់​ប្តូរ​ឌីជី​ថល​របស់​កម្ពុជា។

សាស្ត្រា​ចារ្យ​បណ្ឌិត​ ប៉ូ គឹមថូ ​សរសើរ​ចំពោះ​ការ​បន្ត​គាំ​ទ្រ​របស់ ​Huawei និង​លើក​ឡើង​ថា ​ភាព​ជាដៃ​គូតំណាង​ឱ្យ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​នៅ​ក្នុង​បេសក​កម្ម​របស់ ​ITC ​ក្នុង​ការ​ផ្តល់​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ​និង​ឱកាស​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​សម្រាប់​និស្សិត​ថ្នាក់​មហា​វិទ្យាល័យ។

​លោក​ Tao Guangyao ​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​យូរ​អង្វែង​របស់​ក្រុមហ៊ុន ​Huawei ​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូ​ឡូស៊ី ​ICT​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ហើយ​បាន​សង្កត់​ធ្ងន់​លើ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​អភិវឌ្ឍន៍​ទេព​កោសល្យ​របស់​កម្ពុជា ​តាម​រយៈ​ភាព​ជា​ដៃគូ​ជិត​ស្និទ្ធ​ជា​មួយ​សាកល​វិទ្យាល័យ​ឈាន​មុខ​ដូចជា ​ITC ជាដើម។

អនុស្សារណៈ​នេះ​គឺ​ជា​ការ​បញ្ជាក់​ជាថ្មី ​និង​ច្បាស់​លាស់​អំពី​ចក្ខុ​វិស័យ​រួម​គ្នា​របស់​ភាគី​ទាំង​ពីរ​ក្នុង​ការ​លើក​កម្ពស់​ការ​ច្នៃប្រឌិត​ ការអប់រំ​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​យូរ​អង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *

fourteen − 2 =

ពេញនិយម

Exit mobile version