ពត៌មានទូទៅ
អតិថិជន ១៤រូបទៀតហើយទទួលបានកាដូសំណាង ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់


ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ រកឃើញអ្នកមានសំណាង១៤នាក់ទៀតហើយ ដែលទទួលបានកាដូសំណាងពីក្រុមហ៊ុន។ កម្មវិធីប្រគល់កាដូសំណាងលើកទី២ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ។

លោក ស៊ឹម សុភ័ក្រ ប្រធានប្រតិបត្តិការផ្នែកលក់ និងតំណាងក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ថ្លែងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានផ្តល់កាដូសំណាង ២លើកហើយ។ លើកទី១ កាលពីថ្ងៃទី ០២ ឧសភា និង លើកទី២ គឺថ្ងៃទី ២៧ មិថុនា។ ក្រុមហ៊ុនបានរៀបចំពិធីប្រគល់កាដូសំណាង មានម៉ូតូ កង់អគ្គិសនី និងទូរសព្ទដៃលើកទី២ នៅភ្នំពេញ ចំណែកកាដូសំណាងជាច្រើនផ្សេងទៀត ដូចជា ឆ្នាំងដុតអគ្គិសនី ទឹកត្រចៀកកាំ ចេ,រ៉ូយ៉ាល់ ជាច្រើនកេស ក្រុមហ៊ុនបានផ្ញើជូនដល់គេហដ្ឋានតែម្ដង។




លោក ហ៊ា ទី ដែលជាពិធីករ បានប្រកាសឈ្មោះអ្នកដែលទទួលបានកាដូសំណាងមានចំនួន ៣រូប រួមមាន ៖
ទី១: អ្នកទទួលកាដូសំណាង ទូរសព្ទដៃ ឈ្មោះ អៀ ជានបូផា
ទី២: អ្នកទទួលកាដូសំណាង កង់អគ្គិសនី ឈ្មោះ ខូវ សៀវយ៉េង
ទី៣: អ្នកទទួលកាដូសំណាង ម៉ូតូ ឈ្មោះ ហេង ឡែន
អ្នកស្រី ហេង ឡែន មកពីខេត្តបាត់ដំបង ដែលទទួលបានកាដូសំណាងធំជាងគេ គឺ ម៉ូតូហុងដាវេវ សេរី២០២៥ សប្បាយចិត្ត និងអះអាងថា ជាសំណាងពិតប្រាកដ។


សូមបញ្ជាក់ជូនថា ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ត្រូវបានផលិត ចែកចាយលក់លើទីផ្សារជូនអតិថិជនបានទទួលទាន តាំងពីឆ្នាំ២០២២ ក្រោមពាក្យស្លោកថា «ចេរ៉ូយ៉ាល់ អាថ៌កំបាំងនៃសុខភាព» ហើយក្រុមហ៊ុននឹងបន្តផ្ដល់សំណាងជូនអតិថិជនរហូតដំណាច់ឆ្នាំ ២០២៥៕
ពត៌មានទូទៅ
សំណាងធំធ្លាក់លើដៃអ្នកក្រូចឆ្មា ពីក្រុមហ៊ុនទឹកត្រចៀកកាំ ចេ រ៉ូយ៉ាល់


ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ បាននាំយកនូវកាដូសំណាងលើកទី៣ ជូនដល់អតិថិជនរបស់ខ្លួនដល់គេហដ្ឋាន។
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលគាំទ្រទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីផ្សងសំណាងយកកាដូសំណាងជាច្រើនសន្ធឹកសន្ធាប់។ សម្រាប់ជាកាដូសំណាងលើកទី៣នេះមាន៖ ម៉ូតូហុងដា Wave 2025 ១គ្រឿង កង់អគ្គិសនី ១គ្រឿង ទូរសព្ទដៃ០១គ្រឿង ឆ្នាំងដុតអគ្គិសនី១គ្រឿង និងទឹកត្រចៀកកាំជាច្រើនកេស។


បន្ទាប់ពីរកឃើញតារាសំណាងរបស់ក្រុមហ៊ុន នៅក្នុងការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនបានដឹកយកកាដូសំណាងជូនអតិថិជនដល់គេហដ្ឋានថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥។
លោក ស៊ឹម សុភ័ក្រ ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានប្រសាសន៍បញ្ជាក់ថា អតិថិជនដែលទិញទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ចាប់ពី១យួរ នឹងទទួលបានសន្លឹកប័ណ្ណ១សន្លឹក ដើម្បីផ្សងសំណាង ដោយត្រូវបំពេញព័ត៌មាន និងថតសន្លឹកប័ណ្ណផ្ញើចូលហ្វេសប៊ុកផេកទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់។
កញ្ញា ម៉ាត់ សហ្វីណា រស់នៅភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលទទួលបានកាដូសំណាងពីក្រុមហ៊ុន បានសម្ដែងនូវក្ដីរីករាយមិននឹកស្មានដល់។
លោក ង៉ែត សារុន រស់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អះអាងថា ក្រុមហ៊ុនពិតជាបានផ្ដល់នូវកាដូសំណាងជូនអតិថិជនពិតប្រាកដមែន។
លោក ហ៊ាង សុខឃីន រស់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញដែរនោះ មានប្រសាសន៍ថា លោកបានទិញទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ទទួលទានខ្លួនឯង និងជូនឪពុកម្ដាយ ព្រោះទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានច្រើនរសជាតិ ដែលឪពុកម្ដាយលោកចូលចិត្ត។


ហ៊ាទី ជាតារាសម្ដែងល្បីមួយរូប បានសរសើរថា ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានរសជាតិឆ្ងាញ់ បានទាំងសុខភាព បានទាំងកាដូសំណាង។
លោក ស៊ឹម សុភ័ក្រ ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ បញ្ជាក់ថា ក្រុមហ៊ុននឹងបន្តផ្ដល់ជូនកាដូសំណាងសម្រាប់អតិថិជនបន្ថែមទៀត ហើយការជូនដំណឹងនូវគ្រប់ Promotion កម្មវិធីពិសេសៗ នឹងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ (J. Royal Bird’s Nest)។
សូមរម្លឹកជូនថា ៖ ភ្ជាប់នឹងកម្មវិធីប្រគល់កាដូសំណាងដល់អតិថិជន ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ចូលរួមពី ហ៊ាទី ក៏បាននាំយកនូវសម្ភារៈសិក្សា ថវិកា និងទឹកត្រចៀកកាំមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាង៤០០នាក់ នៅសាលាបឋមសិក្សាភូមិ៥ សង្កាត់ស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ផងដែរ៕
ពត៌មានទូទៅ
អ្នកនយោបាយវេណេស៊ុយអេឡា Maria Corina Machado ទទួលពានណូបែលសន្តិភាព


អ្នកឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥នេះ គឺជាអ្នកនយោបាយវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ។ លោកស្រីត្រូវបានគេទទួលស្គាល់សម្រាប់ការងារឥតនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ហើយនិងការប្រឹងប្រែងរបស់លោកស្រី ក្នុងការសម្រេចបានការផ្លាស់ប្តូរដោយសន្តិភាព និងយុត្តិធម៌ពីរបបផ្តាច់ការ ទៅជាលទ្ធិប្រជាធិបតេយ្យ ។

ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននាំមុខយុទ្ធនាការសាធារណៈ ដើម្បីឈ្នះរង្វាន់មួយនេះ ប៉ុន្តែការតែងតាំងបានបិទបញ្ចប់កាលពីខែមករា នៅពេលចាប់ផ្តើមអាណត្តិទី២របស់លោកនៅសេតវិមាន ។គណៈកម្មាធិការណូបែលន័រវេស និយាយថា លោកស្រី Machado មានគ្រប់លក្ខណៈវិនិច្ឆ័យទាំងអស់ដែលបានដាក់ចេញដោយលោក Alfred Nobel សម្រាប់រង្វាន់មួយនេះ ។

លោកស្រីបានធ្វើឲ្យក្រុមប្រឆាំងវេណេស៊ុយអេឡារួបរួមគ្នា ប្រកាន់ភ្ជាប់ការគាំទ្ររបស់លោកស្រីសម្រាប់ការផ្លាស់ប្តូរដោយសន្តិវិធីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ។បើតាមគណៈកម្មាធិការណូបែលន័រវេស លោកស្រី Machado បានបង្ហាញថា អាវុធលទ្ធិប្រជាធិបតេយ្យ គឺជាអាវុធសម្រាប់សន្តិភាពផងដែរ ។ ម្ចាស់ជ័យលាភីតំណាងឲ្យក្តីសង្ឃឹមសម្រាប់អនាគត ជាទីដែលសិទ្ធិពលរដ្ឋត្រូវបានការពារ ។

សូមបញ្ជាក់ថា វ៉េណេស៊ុយអេឡាបានវិវត្តន៍ពីប្រទេសប្រជាធិបតេយ្យ និងប្រកបដោយវិបុលភាព ទៅជារដ្ឋផ្តាច់ការ និងឃោរឃៅដែលបច្ចុប្បន្នកំពុងជួបវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ច ។ ភាគច្រើននៃពលរដ្ឋវេណេស៊ុយអេឡា រស់នៅក្នុងភាពក្រីក្រយ៉ាងខ្លាំង។ មនុស្សជិត ៨លាននាក់ បានចាកចេញពីប្រទេស ហើយក្រុមប្រឆាំងត្រូវបានគាបសង្កត់ជាប្រព័ន្ធតាមរយៈមធ្យោបាយជាច្រើន រួមទាំងការក្លែងបន្លំសន្លឹកឆ្នោត ការកាត់ទោសតាមផ្លូវច្បាប់ និងការដាក់ពន្ធនាគារ ៕
ពត៌មានទូទៅ
Trump ផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីថៃ ឱ្យដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតមួយមកកាន់ខ្លួនដោយនិយាយថា លោកចង់ឃើញ ថៃ និងអ្នកជិតខាងរបស់ខ្លួនគឺប្រទេសកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមព្រំដែន៕

-
ចំណេះដឹងទូទៅ7 months ago
ចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត7 months ago
«ទាក់ដំរី»
-
ពត៌មានទូទៅ7 months ago
អ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត6 months ago
វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ5 months ago
ព្រះសក្យមុនីចេតិយ !
-
កម្សាន្ត7 months ago
ប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ7 months ago
ការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ
-
ពត៌មានទូទៅ5 months ago
កម្ពុជាបានក្លាយជាប្រធានប្ដូរវេណ សន្ធិសីទ្ធអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍