សុខភាព

អង្គការ មូលនិធិ​ថែទាំ​សុខ​ភាព​អ្នក​ជំងឺ​អេដស៍​ ចូល​រួម​អំពាវ​នាវ​ឱ្យ​មាន​សមធម៌​អំឡុង​ពេល​មាន​រដូវ​ ក្នុង​ទិវា​សុខភាព​មក​រដូវ

Published

on

អង្គការ មូលនិធិ​ថែទាំ​សុខ​ភាព​អ្នក​ជំងឺ​អេដស៍​ ចូល​រួម​អំពាវ​នាវ​ឱ្យ​មាន​សមធម៌​អំឡុង​ពេល​មាន​រដូវ​ ក្នុង​ទិវា​សុខភាព​មក​រដូវ
22 Views

(ភ្នំពេញ)៖ កម្ពុជា​ចូល​រួម​ជា​មួយ​អង្គការ​ មូល​និធិ​ថែ​ទាំ​សុខ​ភាព​អ្នក​ជំងឺ​អេដស៍ (AHF) កម្ពុជា​ សម្រាប់​ទិវា​សុខ​ភាព​ពេល​មក​រដូវ​ នៅ​មណ្ឌល​ថែរក្សា​សុខ​ភាព​របស់​អង្កការ​ AHF ​នៅ​ទួល​គោក​រាជ​ធានី​ភ្នំពេញ ​និង​វិទ្យា​ល័យ​ ឬស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី ២៣​ និង ២៤​ វេលា​ម៉ោង ៩:០០ ព្រឹក។ ​ទិវា​សុខភាព​ពេល​មក​រដូវ​មាន​គោល​បំនង​ដើម្បី​កាត់​បន្ថយ​ការ​មាក់​ងាយ ​ការ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ និង​កាត់​បន្ថយ​កង្វះ​ខាត​សម្ភារៈ​អនាម័យ​ពេល​មក​រដូវ​ ។ ទិវា​សុខ​ភាព​ពេល​មក​រដូវ​កំពុង​ នឹង​ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ ​គឺ​នៅ​ថ្ងៃ​ទី ២៨​ ខែឧសភា។ នៅ​ទូទាំង​ពិភព​លោក​ ស្ត្រី​ និង​កុមារី ​ជា​ពិសេស​ក្នុង​អនុ​តំបន់​អាហ្រ្វិក​​ សាហារ៉ា ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ខ្លាំង។​ កង្វះ​ការ​ទទួល​បាន​សំឡី​អនាម័យ​ បង្ខំ ​ឱ្យ​ក្មេង​ស្រីជា​ច្រើន​​ខក​​ខាន​​មិន​បាន​ចូល​រៀន​ និង​បោះបង់​ចោល​ការ​សិក្សា​បោះបង់​ការងារ។ ​ទាំង​នេះ​ហើយ​ដែល​នាំ​អោយ​មានការ​​កើន​ឡើង​នូវ​ទំនាក់​ទំនង​មាន​ការ​រួម​ភេទ​​ជា​មួយ​ការ​ខ្វះ​ខាត​ជំនាញ​ក្នុង​ការ​ចរចា​ការ​រួម​ភេទ​ប្រកប​ដោយ​សុវត្ថិ​ភាព​ និង​មិន​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​មេរោគ​អេដស៍។

សូម​ជម្រាប​ថា​ អង្គការ​ AHF​ រំលឹក​ទិវា​ សុខ​ភាព​ពេល​មក​រដូវ​ទូទាំង​ពិភព​លោក​នេះ​គឺជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​យុទ្ធ​សាស្រ្ត​ក្នុង​ការ ​បង្ការ​ ការ​ឆ្លង​មេរោគ​អេដស៍​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ទំនាក់​ទំនង​សុខភាព​ពេល​មក​រដូវ​ និង​មេរោគ​អេដស៍ ​ហើយ​លើក​កម្ពស់​ លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ផលិត​ផល​សុខភាព​ សម្រាប់​ពេល​មក​រដូវ​ ព្រម​ទាំង​ការ​រួម​បញ្ចូល​ព័ត៌មាន​ និង​សេវា​សុខ​ភាព​ផ្លូវ​ភេទ ​និង​បន្ត​ពូជ​ធានា​ស្ត្រី ​និង​កុមារី ​អ្នក​ដែល​មក​រដូវ​ទទួល​បាន​សំឡី​អនាម័យ​ ស្រោម​អនាម័យ​ និង​ការ​ថែ​ទាំ​សំខាន់ៗ។
លោក​នាយក​វិទ្យាល័យ ​លោកគ្រូ ​អ្នកគ្រូ ​អ្នក​តស៊ូ​មតិ ​អ្នក​ស្ម័គ្រ​ចិត្ត ​និង​សិស្សា​នុសិស្ស​ប្រមាណ​ជាង ​៣០០នាក់​ ប្រជា​ជន​ប្រមាណ​ជិត​២ពាន់​លាន​នាក់​មាន​រដូវ​នៅ​ទូទាំង​ពិភព​លោក ​ប៉ុន្តែ​ក្នុង​នោះ ​មាន​៥០០លាន​នាក់​ជួប​ប្រទះ​ភាព​លំបាក​ក្នុង​ពេល​មាន​រដូវ​ រួម​ទាំង​កង្វះ​លទ្ធភាព​ទទួល​បាន​ផលិត​ផល​សុខ​ភាព​សម្រាប់​ពេល​មក​រដូវ​ ខ្វះ​កន្លែង​សុវត្ថិភាព​ និង​ខ្វះ​អនាម័យ​ និង​ការ​ទទួល​យក​សហគមន៍។ ​ឧបសគ្គ​ទាំង​នេះ​ រួម​ជា​មួយ​នឹង​ការ​មាក់​ងាយ​ អាច​នាំ​ទៅ​រក​លទ្ធផល​ប៉ះ​ពាល់​សុខភាព​ ការ​បោះបង់​សាលា​រៀន ​និង​ផល​ប៉ះពាល់​សុខភាព​ផ្លូវ​ចិត្ត។ ​ទិវា​សុខភាព​មក​រដូវ​នេះ ​សូម​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​លំបាក​ និង​បញ្ចប់​ការ​មាក់​ងាយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​អង្គការ​មូល​និធិ​ថែ​ទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍ (AHF) គឺជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ជា​សាកល​ដែល​ផ្តល់​សេវា​មិន​គិត​ពី​លទ្ធភាព ​នៃ​ការ​បង់ប្រាក់​និង​ការ​តស៊ូ​មតិ​ដល់​មនុស្ស​ជាង​២.២លាន​នាក់​ ក្នុង៤៨​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ទ្វីប​អាហ្រ្វិក​ អាមេរិក​ តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក ​និង​អឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *

6 − five =

ពេញនិយម

Exit mobile version