Connect with us

ពត៌មានទូទៅ

ខេត្តក្រីក្របំផុតមួយរបស់ចិន ក្លាយជាតំបន់អ្នកមាន

Published

on

លោក ស៊ី ប្រើពេល ១០ឆ្នាំតែប៉ុណ្ណោះធ្វើឱ្យខេត្តក្រីក្របំផុតមួយរបស់ចិន ក្លាយជាតំបន់អ្នកមាន
355 Views

(ចិន)៖ តែ​មួយ​ទសវត្សរ៍​ប៉ុណ្ណោះ​ តំបន់​ Guizhou​ ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​ដែល​ជាប់​ឈ្មោះ​ថា​ក្រី​ក្រ​លំបាក​ បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ខេត្ត​សេដ្ឋ​កិច្ច​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​តែ​ការ​ចង្អុល​បង្ហាញ​របស់​ប្រធានា​ធិប​តី​ ស៊ី ជីនពីង​ ឱ្យ​ប្រែ​ក្លាយ​ទៅ​ជា​ខេត្ត​នាំ​មុខ​គេ​ផ្នែក​សេដ្ឋ​កិច្ច​ឌីជី​ថល​របស់​ប្រទេស​ចិន។

លោក ស៊ី បានថ្លែងថា ខេត្ត Guizhou ត្រូវផ្តោតលើព័ត៌មានវិទ្យា អភិវឌ្ឍឧស្សាហកម្មព័ត៌មានអេឡិចត្រូនិក និងចាប់យកឱកាសផ្នែកសេដ្ឋកិច្ចឌីជីថល។ តាមរយៈការណែនាំរបស់លោក ស៊ី នៅអំឡុងឆ្នាំ ២០១៣-២០១៤ ខេត្ត Guizhou បានផ្តល់អាទិភាពលើ ការកសាងមជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងការផ្សព្វផ្សាយ។ ខេត្ត Guizhou ត្រូវបានគេទទួលស្គាល់ទាំងក្នុងប្រទេសចិន និងទូទាំងពិភពលោកថាជាមជ្ឈមណ្ឌលទិន្នន័យដ៏អស្ចា្យដោយមានក្រុមហ៊ុនធំៗ ដូចជា Apple, Tencent និង Huawei បានបង្កើតមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅទីនោះ។ អាកាសធាតុត្រជាក់ និងតម្លៃអគ្គិសនីថោក ក៏ជាកត្តាអំណោយផលដល់មជ្ឈមណ្ឌលទិន្នន័យផងដែរ។

GDP សរុបរបស់ខេត្ត Guizhou បានកើនពីជាង ៧៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១១ ដល់ជិត ២៦៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ដែលជាកំណើន ៣៥០% ក្នុងរយៈពេល១០ឆ្នាំ។ ក្នុងអំឡុងពេលនេះ ស្រុកក្រីក្រទាំង ៦៦ របស់ខេត្តនេះក៏ត្រូវបានរំដោះចេញពីភាពក្រីក្រ ហើយប្រជាជនចំនួន ៩.២៣ លាននាក់ចាប់ផ្តើមមានជីវភាពល្អប្រសើរឡើង។

Guizhou ធ្លាប់ជាខេត្តដាច់ស្រយាល និងក្រីក្របំផុតមួយរបស់ប្រទេសចិន ដោយសារតែគុណវិបត្តិនៃធម្មជាតិ ដូចជាតំបន់ភ្នំជាង៩០% ដីគ្មានជីវជាតិ និងកង្វះទឹក។ 

ក្នុងរយៈពេល១០ឆ្នាំ ប្រជាជនក្នុងខេត្ត Guizhou បានកើនឡើងជិត ៤លាននាក់ អត្រាកំណើន១១% ដែលខ្ពស់ជាងអត្រាមធ្យមមិនលើសពី១០%។ មូលហេតុមួយនៃកំណើនប្រជាជន គឺដោយសារតែកំណើនសេដ្ឋកិច្ចដែលទាក់ទាញមនុស្សកាន់តែច្រើនមកកាន់ខេត្តមួយនេះដើម្បីស្វែងរកឱកាសការងារ និងកម្រិតជីវភាពកាន់តែខ្ពស់។

សរុបមក ខេត្ត Guizhou រីកចម្រើន និងក្លាយជាខេត្តអ្នកមាន ដោយសារតែការបង្កើតនិងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕

អត្ថបទខាងលើនេះ ជាសំណេររបស់លោក ពុយ គា

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

19 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

19 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

25 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម