ពត៌មានទូទៅ

បួន​គ្រួសារ​កំពុង​បន្ត​អាជីវ​កម្ម​ និង​ស្នាក់​នៅ​ ត្រូវ​កំណត់​ថ្ងៃ​ចាក​ចេញ​បន្ទាន់!

Published

on

បួន​គ្រួសារ​កំពុង​បន្ត​អាជីវ​កម្ម​ និង​ស្នាក់​នៅ​ ត្រូវ​កំណត់​ថ្ងៃ​ចាក​ចេញ​បន្ទាន់!
42 Views

«សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ៤​គ្រួសារ​ដែល​កំពុង​ស្នាក់​នៅ​ប្រើ​ប្រាស់​ និង​ប្រកប​អាជីវ​កម្ម​ក្នុង​អគារ​នេះ​ត្រូវ​បញ្ឈប់​ការ​រស់​នៅ​ និង​ការ​ប្រកប​អាជីវ​កម្ម​ជា​បន្ទាន់​ និង​ត្រូវ​ចាក​ចេញ​ពី​អគារ​នេះ​ក្នុង​រយៈ​ពេល​១៥ថ្ងៃ ​គិត​ចាប់​ថ្ងៃ​ទី៥​ ខែឧសភា​ ​ត​ទៅ»។ នេះ​ជា​ខ្លឹម​សារ​ជូន​ដំណឹង​​របស់​ក្រសួង​ដែន​ដី​ នា​ថ្ងៃទី៥​ ខែឧសភា។

ក្រុម​ការ​ងារ​ក្រសួង​នឹង​បន្ត​សម្រប​សម្រួល​ដោះ​ស្រាយ​សំណង​ជូន​ពល​រដ្ឋ​ទាំង​៤គ្រួសារ​នោះ​​ ខណៈ​ដែល​ចំណាត់​ការ​បន្ទាប់​គឺ​ត្រូវ​ចាត់​វិធាន​ការ​បន្ទាន់​នូវ​ការ​ហ៊ុំ​ព័ទ្ធ​ ហាម​ចូល​ និង​ហាម​ប្រើ​ប្រាស់​អគារ​នេះ​ ចាប់​ពី​ថ្ងៃ​ទី៥​ ខែឧសភា​ តទៅ​ ដើម្បី​ធានា​សុវត្ថិ​ភាព ​សន្តិ​សុខ ​និង​សណ្តាប់​ធ្លាប់​សាធារណៈ។​ ជា​មួយ​នេះ​ក្រសួង​ដែន​ដី ​នឹង​សហ​ការ​ជា​មួយ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ដើម្បី​វាយ​រំលំ​សំណង់​អគារ​ចាស់​ទ្រុឌ​ទ្រោម​នេះ​ ក្រោយ​ផុត​ពេល​កំណត់​ នៃ​ការ​ចាក​ចេញ​របស់​ក្រសួង​ប្រជា​ពលរដ្ឋ​ចុង​ក្រោយ​ទាំង​ចំនួន​៤គ្រួសារ​នោះ។

អគារ​​អតីត​សណ្ឋា​គារ​អង្គរ​​ជ័យ​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ទ្រុឌ​ទ្រោម​ខ្លាំង​នេះ ​បាន​សាង​សង់​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ​១៩៥០។​ គិត​មក​ដល់​បច្ចុប្បន្ន​ សំណង់​អគារ​នេះ​មាន​អាយុ​កាល​ ៧៥ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

10 − five =

ពេញនិយម

Exit mobile version