វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

Skype ​បិទ​ជា​ផ្លូវ​ការ​ ចាប់​ពី​ថ្ងៃទី៥ ​ខែឧសភា​ ២០២៥នេះ

Published

on

Skype ​បិទ​ជា​ផ្លូវ​ការ​ ចាប់​ពី​ថ្ងៃទី៥ ​ខែឧសភា​ ២០២៥នេះ
34 Views

បន្ទាប់​ពី​ដំណើរ​ការ​អស់​ជាង​ពីរ​ទសវត្សរ៍ ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​ហៅ​តាម​ទូរស័ព្ទ ​និង​បញ្ជូន​រូប​ភាព​ សំឡេង​តាម​អ៊ីន​ធឺណិត​ល្បី​មួយ​ក្នុង​ពិភព​លោក ​«Skype»​ ត្រូវ​បាន​ក្រុម​ហ៊ុន​ Microsoft​ បិទ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០៥​ ខែឧសភា ​ឆ្នាំ២០២៥ ​នេះ។

App ​នេះ​បាន​ថយ​ចុះ​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដោយ​សារ​វត្តមាន​កម្ម​វិធី​ថ្មីៗ​ជា​ច្រើន​បាន​ច្របាច់​បញ្ចូល​គ្នា ​ហើយ​មាន​ការ​គាំ​ទ្រ​ទូ​លំ​ទូលាយ​ពី​អ្នក​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ Digital​ ដូច​ជា ​Zoom,​ Google ​Meet​ និង​ WhatsApp​ ជា​ដើម។
Microsoft​ បាន​ទិញ​ Skype​ ក្នុង​ឆ្នាំ​២០១១​ ប៉ុន្តែ​ App​ Skype​ ជួប​ភាព​រអាក់​រអួល​ចាប់​តាំង​ពី​ដំណើរ​ការ​កម្ម​វិធី​ជជែក​ថ្មី​ «Microsoft ​Teams» ​ក្នុង​ឆ្នាំ​២០១៦​មក។
​ក្រោយ​ពី​បិទ​ ក្រុម​ហ៊ុន ​Microsoft ​កំពុង​បង្វែរ​អ្នក​ប្រើ​ប្រាស់​ Skype​ ប្ដូរ​ទៅ​កាន់​កម្ម​វិធី​ជជែក​ថ្មី​របស់​ខ្លួន​ឈ្មោះ​ថា ​Microsoft​ Teams ​នេះ។
​បើក​ដំណើរ​ការ​ដំបូង​ក្នុង​ឆ្នាំ​២០០៣​ កម្មវិធី​ Skype​ បាន​បង្កើត​បដិវត្តន៍​ពី​មធ្យោ​បាយ​ទំនាក់​ទំនង​តាម​រយៈ​ការ​បង្កើត​ការ​ហៅ​ទូរសព្ទ​ជា​រូប​ភាព​វីដេអូ ​និង​ជា​សំឡេង​ មាន​តម្លៃ​ទាប ​ឬ​ឥត​គិត​ថ្លៃ​សម្រាប់​មនុស្ស​រាប់​លាន​នាក់។

សូម​បញ្ជាក់​ថា ​កម្ម​វិធី ​Skype​ មាន​អ្នក​ប្រើ​ប្រាស់​ខ្ពស់​បំផុត​ជាង​ ៣០០លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក។

Leave a Reply

Your email address will not be published. Required fields are marked *

3 × three =

ពេញនិយម

Exit mobile version