283 Views តើអ្នកដឹងទេថា មួយថ្ងៃមាន២៤ម៉ោង ចាប់ផ្ដើមពីពេលណាមក? កាលពីសម័យបុរាណ ពិភពលោកយើងមិនទាន់មានការប្រើប្រាស់ម៉ោងត្រឹមត្រូវដូចគ្នាឡើយ។ ប៉ុន្តែនៅសម័យក្រោយមកទើបគេចាប់ផ្ដើមប្រើប្រាស់រង្វាស់កាល (២៤ម៉ោង ក្នុងមួយថ្ងៃ) ដូចគ្នារហូតមកដល់បច្ចុប្បន្ន។ លោក Hipparchus តារាវិទូក្រិច គឺជាមនុស្សដំបូងគេដែលបានស្នើគំនិតអោយមានការបែងចែកមួយថ្ងៃចេញជា២៤ម៉ោងស្មើៗគ្នា។ លោកបានបង្កើតស្ដង់ដានៃប្រព័ន្ធនេះពីជនជាតិអេហ្ស៉ីប ដែលបានបែងចែកថ្ងៃជា២៤ម៉ោង ប៉ុន្តែមិនបានប្រើប្រាស់រយៈពេលឱ្យមានភាពស្ដង់ដាគ្រប់ម៉ោងនោះទេ។ ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថា ជាពេលវេលា Equinoctial ពីព្រោះវាផ្អែកលើមូលដ្ឋាន១២ម៉ោងនៃពេលថ្ងៃ និង១២ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoctial...
414 Viewsនេះជាកិច្ចការប្រចាំថ្ងៃដែលអ្នកបំពេញការងារនៅតាមការិយាល័យគួរគប្បីយល់ដឹង!
370 Views ការប្រើប្រាស់ប៊ិច៖ហេតុអ្វីបានជាមនុស្សចូលចិត្តប្រើប៊ិចពណ៌ខៀវ បើទោះបីជាពណ៌ខ្មៅមើលទៅមានលក្ខណៈផ្លូវការជាង ? ប៊ិចពណ៌ខៀវ ត្រូវបានគេចាត់ទុកថាជាពណ៌ដែលតែងតែប្រើសម្រាប់ការសរសេរ ឬកត់ត្រា ព្រោះវាងាយស្រួលក្នុងការអាន ងាយមើល ហើយទឹកប៊ិចពណ៌ខៀវជាពណ៌ត្រជាក់ ផ្តល់អារម្មណ៍ថាស្រួលដល់ភ្នែក និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្ងប់។ ដូច្នេះហើយវាសមស្របសម្រាប់ការសរសេរខ្លឹមសារនៃព័ត៌មានលម្អិតដែលមិនត្រូវការការសង្កត់ធ្ងន់ច្រើន ឬសរសេរសារវែងៗ ដោយសារតែប៊ិចពណ៌ខៀវគឺងាយស្រួលបំផុតក្នុងការអានចេញពីពណ៌ប៊ិចទាំងអស់។ ពណ៌ខៀវ ក៏ជាពណ៌ដ៏ល្អសម្រាប់សរសេរលើឯកសារថតចម្លងផងដែរ។ ដោយសារតែឯកសារថតចម្លងភាគច្រើនមានពណ៌ខ្មៅ និងស។ ការប្រើពណ៌ខៀវគឺជួយឲ្យយើងដឹង និងអាចកំណត់អត្តសញ្ញាណផ្នែកណាមួយជាច្បាប់ចម្លង ឬផ្នែកមួយណាជាផ្នែកដែលយើងបញ្ជាក់ថាត្រឹមត្រូវ ជំនួសឱ្យការប្រើប៊ិចខ្មៅដើម្បីសរសេរដែលវាដូចពណ៌ថតចម្លង បើទោះបីជារវាងពណ៌ទាំងពីរ ទឹកប៊ិច ពណ៌ខ្មៅ គឺជាពណ៌មានលក្ខណៈផ្លូវការជាងក៏ដោយ៕
362 Viewsនេះជាកិច្ចការប្រចាំថ្ងៃដែលអ្នកបំពេញការងារនៅតាមការិយាល័យគួរគប្បីយល់ដឹង ! សឺម៉ី មានទាំងអស់ចំនួន ៦ពណ៌។ ទោះបីក្របសឺម៉ីប្រភេទមួយៗមានទំហំប៉ុនគ្នា ប៉ុន្តែពណ៌វាទាំង៦ ក៏មានន័យខុសៗគ្នាដែរសម្រាប់ការប្រើប្រាស់ ។ ដើម្បីងាយស្រួលក្នុងការចំណាំអំពីលក្ខណៈនៃកិច្ចការមួយចំនួនដែលត្រូវដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច និងចុះហត្ថលេខា យើងគួរប្រើពណ៌សឺម៉ី បែបនេះ៖ ប្រសិនមានការផលិតពណ៌ផ្សេងៗទៀតនោះ គេអាចប្រើចំពោះកិច្ចការមិនទាន់សម្រេច សម្រេចហើយ ឬទុកមួយអន្លើសិន។