Connect with us

ពត៌មានទូទៅ

ករណី​ធ្លាក់​យន្ត​ហោះ​ស្លាប់​អ្នក​ហ្វឹក​ហាត់​លោត​ឆ័ត្រ​យោង​នគរ​បាល​ថៃ​ ៦នាក់

Published

on

ធ្លាក់​យន្ត​ហោះ​ស្លាប់​អ្នក​ហ្វឹក​ហាត់​លោត​ឆ័ត្រ​យោង​នគរ​បាល​ថៃ​ ៦នាក់
176 Views

នគរ​បាល​ថៃ​ បាន​និយាយ​ថា ​ឧបទ្ទវហេតុ​យន្ត​ហោះ​នគរ​បាល​ខ្នាត​តូច​មួយ​គ្រឿង ​បាន​ធ្លាក់​នៅ​ជិត​ច្រាំង​នៃ​ទី​ក្រុង​រមណីយ​ដ្ឋាន​ Hua​ Hin​ ខេត្ត​ Phetchaburi ​របស់​ប្រទេស​ថៃ ​នៅ​ព្រឹក​ថ្ងៃ​នេះ​ បាន​កើត​ឡើង​នៅ​ពេល​ដែល​យន្ត​ហោះ​នោះ​កំពុង​ធ្វើ​ការ​ហោះ​ហើរ​សាក​ល្បង​សម្រាប់​ការ​ហ្វឹក​ហាត់​លោត​ឆ័ត្រ​យោង។​

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ស្រង់​ចេញ​ពី​ទឹក​សមុទ្រ​ដោយ​ក្រុម​សង្រ្គោះ​ ហើយ​ចំពោះ​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​កំពុង​ស៊ើប​អង្កេត៕

ប្រភព៖ The Nation

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

5 × one =

ពត៌មានទូទៅ

រថភ្លើង និងការគ្រប់គ្រងផ្លូវ​រត់​គួរ​ត្រូវ​បាន​រៀបចំ​ប្រសើរ​ជាង​នេះ ដើម្បីប​ញ្ជៀស​គ្រោះ​ថ្នាក់ !

Published

on

រថភ្លើង និងការគ្រប់គ្រងផ្លូវ​រត់​គួរ​ត្រូវ​បាន​រៀបចំ​ប្រសើរ​ជាង​នេះ ដើម្បីប​ញ្ជៀស​គ្រោះ​ថ្នាក់ !
13 Views

ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​ ជូន​ដំណឹង​ថា៖ ព្រឹក​ថ្ងៃ​ទី១៧​ ខែ​សីហា​នេះ ​កំណាត់​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ដែល​ស្រុត​ប្រមាណ​៧០ម៉ែត្រ ​បានជួស​ជុល​រួច​រាល់ ​និង​ដាក់​ឱ្យ​ដំណើរ​ការ​បណ្តោះ​អាសន្ន​ហើយ បន្ទាប់​ពី​គ្រោះ​ថ្នាក់ ​ដែល​អះ​អាង​ថា ​ដោយ​សារ​កត្តា​ផ្លូវ​ស្រុត។​ ករណី​នេះ​បណ្តាល​ឲ្យ​ធ្លាក់​៤ទូ ​ក្នុង​នោះ​ក្រឡាប់ចេញ​ប្រេង​ចំនួន​៣ទូ។ ​ជា​សំណាង​ដែល​ហេតុ​ការណ៍​នេះ​ពុំ​មាន​រង​គ្រោះ​ដល់​មនុស្ស​ បើ​ទោះ​បី​ប្រេង​ហូរ​ចេញ​ពេញ​ផ្លូវ​ក៏​ដោយ។

គួររំលឹកថា ​វេលាម៉ោង​ជាង​១១ព្រឹក​ ថ្ងៃទី១៦​ ខែសីហា ​មាន​ករណី​រថ​ភ្លើង​ដឹក​ប្រេង​ ធ្លាក់​ផ្លូវ​ខ្សែ​ផ្លូវ​ដែក ​(ខ្សែ​រថ​ភ្លើង​ទិស​ដៅ​ភ្នំពេញ​ ទៅ​បឹងព្រីង​ ខេត្ត​បាត់ដំបង)​ ចំនុច​ស្ថិត​ភូមិ​ទួល​តាឯក​ សង្កាត់​ទួល​តាឯក​ នៅ​ក្រុង​បាត់ដំបង។

ទោះ​យ៉ាង​ណា​សាធារណ​ជន​មាន​ការ​បញ្ចេញ​មតិថា​ ស្ថាន​ភាព​រថភ្លើង​ និង​កត្តា​ផ្លូវ​ គួរ​ណា​អភិវឌ្ឍ​ឲ្យ​ប្រសើរ​ជាង​នេះ ​ជា​ពិសេស​ការ​គ្រប់​គ្រង​ផ្លូវ​រត់ (ចំនុច​ផ្លូវឆ្លង​កាត់) ​ទាំង​នៅ​តាម​បណ្តា​ខេត្ត​ និង​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​បញ្ចៀស​បាន​ទាំង​គ្រោះ​ថ្នាក់​ចរាចរ​ដែល​ឃើញ​កើត​ឡើងជា​បន្ត​បន្ទាប់​ ខណៈ​ក្នុងប្រទេស​នីមួយៗ​ករណី​គ្រោះ​ថ្នាក់​រថភ្លើង​នេះ​មាន​តិច​លើកណាស់៕

Continue Reading

ពត៌មានទូទៅ

Michael B Alfaro ជានរណា?

Published

on

Michael B Alfaro ជានរណា ?
16 Views

Michael B Alfaro ជានរណា?

«អាល់ហ្វារ៉ូ» មិនមែនជាអ្នកកាសែត ឬជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន នៅះទេ !

ការយល់ច្រឡំ ដោយសារតែសារព័ត៌មានក្នុងស្រុកមួយចំនួនចម្លងតគ្នាពីតួនាទីគាត់«ខុស» !

នេះជាដកស្រង់ បង្ហាញពី Alfaro របស់ លោក សួន សេរីរដ្ឋា ៖

គាត់ជា Founder, CEO, Correspondence, Lobbyist and Consultant របស់ Lobby Firms មួយនៅ Washington D.C មានឈ្មោះថា The Capitol Hill & Friends

– គាត់ជា PR, Federal Lobbyists and Political Financial Consultants ដែលមាន Accreditation ជាមួយ White House ពិសេសគាត់មានទំនាក់ទំនងល្អជាមិត្តភក្តិជាមួយលោក Garry Franci ប្រធានអ្នកឆ្លើយឆ្លងព័ត៌មាននៅ សេតវិមាន ។

– គាត់ជាមនុស្សសំខាន់ម្នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ ក្នុងក្រុមការងារយុទ្ធនាការដំណែងប្រធានាធិបតីរបស់លោក Trump និងព្រឹទ្ធសមាជិកសាធារណរដ្ឋជាច្រើនរូបទៀត ឲ្យជាប់ឆ្នោត ដោយសារគាត់ជាសកម្មជនរៃអង្គាសថវិកាយុទ្ធនាការបោះឆ្នោតបានរាប់សិបលានដុល្លារឲ្យ GOP

– គាត់ជា PR ដ៏ជោគជ័យដែលបានជួយប្រជាជននិងក្មេងរងគ្រោះនៅប្រទេសឡាវ និងបានរៃអង្គាសថវិកាសង់មន្ទីពេទ្យនៅខេត្ត អាតពើ ប្រទេសឡាវ

– គាត់ជា PR Lobby បានជោគជ័យនៅ អាហ្គានីស្ថាន ជួយស្ថានការនយោបាយ អាហ្គានីស្ថានឲ្យប្រសើរ

– ពិសេសសម្រាប់កម្ពុជា គាត់ជាអតីតៈមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ដែលបានជាប់នៅក្នុងកប៉ាល់ Westerdam ក្នុងសម័យ Covid-19 ដែលត្រូវបានកម្ពុជាសង្គ្រោះ ឲ្យចូលចត…. ។

គាត់មកប្រទេសកម្ពុជា គឺក្នុងបំណងជួយប្រជាជន និងប្រទេសកម្ពុជាយើងពិតប្រាកដ ពិសេសគឺចង់សងគុណថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលគាត់ចងចាំពេលកម្ពុជាបើកបេះដូងឲ្យកាប៉ាល់ Westerdam ចូលចត សង្គ្រោះពីមហន្តរាយ Covid-19 កាលពីថ្ងៃទី១៣ កុម្ភៈ ២០២០ កន្លងទៅ ។

គាត់ក៏ជា PR & Lobbyists High Profile ម្នាក់ថ្នាក់ Federal នៃអាណត្តិរដ្ឋបាលរបស់ President Trump ដែរ ។ ដូចនេះសំឡេងរបស់គាត់គឺពិតណាស់បានទៅដល់លោក Trump ពិតប្រាកដ និងធ្វើឲ្យពិភពលោកបានដឹងការពិតពីកម្ពុជា ក្នុងពេលសៀមឈ្លានពានកម្ពុជា ។

តែសោកស្តាយដោយសារមន្ត្រី និងសារព័ត៌មានមួយចំនួនបានហៅ តួរនាទីរបស់គាត់ខុស ដែលនាំឲ្យមានប្រតិកម្មនិងការបកស្រាយពីសំណាក់ពួកសត្រូវឈ្លានពាន មកមកវ៉ៃប្រហាលើរូបគាត់ និងចោទថា គាត់ត្រូវបានទិញជួលដោយរដ្ឋាភិបាលកម្ពុជាទៅវិញ ៕

ដោយ ៖ សួន សេរីរដ្ឋា

Continue Reading

ពត៌មានទូទៅ

អតិថិជន ១៤រូបទៀត​ហើយ​ទទួល​បាន​កាដូ​សំណាង ទឹក​ត្រចៀក​កាំ​ ចេ.រ៉ូយ៉ាល់

Published

on

213 Views

ក្រុមហ៊ុនទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់ ​រក​ឃើញ​អ្នក​មាន​សំណាង​១៤នាក់​ទៀត​ហើយ​ ដែល​ទទួល​បាន​កាដូ​សំណាង​ពី​ក្រុមហ៊ុន។ ​កម្មវិធី​ប្រគល់​កាដូ​សំណាង​លើក​ទី២ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី ១៥​ ខែកក្កដា​ ឆ្នាំ ២០២៥ ​នេះ។

លោក ស៊ឹម សុភ័ក្រ​ ប្រធាន​ប្រតិ​បត្តិការ​ផ្នែក​លក់ ​និង​តំណាង​ក្រុមហ៊ុន​ទឹក​ត្រចៀក​កាំ ​ចេ.រ៉ូយ៉ាល់ ថ្លែង​ថា​ រហូត​មក​ដល់ពេល​នេះ ​ក្រុម​ហ៊ុន​បាន​ផ្តល់​កាដូ​សំណាង​ ២លើក​ហើយ។ លើក​ទី១​ កាល​ពីថ្ងៃ​ទី ០២​ ឧសភា​ និង​ លើក​ទី២ ​គឺថ្ងៃ​ទី ២៧​ មិថុនា។​ ក្រុម​ហ៊ុន​បាន​រៀប​ចំ​ពិធី​ប្រគល់​កាដូ​សំណាង​ មាន​ម៉ូតូ​ កង់​អគ្គិសនី​ និង​ទូរសព្ទ​ដៃ​លើក​ទី២​ នៅ​ភ្នំពេញ​ ចំណែក​កាដូ​សំណាង​ជា​ច្រើន​ផ្សេង​ទៀត ​ដូចជា ​ឆ្នាំងដុត​អគ្គិសនី ​ទឹក​ត្រចៀក​កាំ ​ចេ,រ៉ូយ៉ាល់ ជា​ច្រើន​កេស ក្រុម​ហ៊ុន​បាន​ផ្ញើ​ជូន​ដល់​គេហដ្ឋាន​តែម្ដង។

លោក ហ៊ា ទី ដែលជាពិធីករ ​បាន​ប្រកាស​ឈ្មោះ​អ្នក​ដែល​ទទួល​បាន​កាដូសំណាង​មាន​ចំនួន ​៣រូប​ រួមមាន ៖
ទី១: អ្នកទទួល​កាដូ​សំណាង​ ទូរសព្ទដៃ​ ឈ្មោះ ​អៀ ជានបូផា
ទី២:​ អ្នក​ទទួល​កា​ដូសំណាង​ កង់​អគ្គិសនី​ ឈ្មោះ ខូវ សៀវយ៉េង
ទី៣: ​អ្នក​ទទួល​កាដូ​សំណាង ​ម៉ូតូ ​ឈ្មោះ ​ហេង ឡែន

អ្នកស្រី ​ហេង ឡែន ​មក​ពី​ខេត្ត​បាត់​ដំបង​ ដែល​ទទួលបាន​កាដូ​សំណាង​ធំជាង​គេ ​គឺ ​ម៉ូតូ​ហុងដា​វេវ ​សេរី២០២៥​ សប្បាយ​ចិត្ត​ និង​អះ​អាង​ថា ​ជា​សំណាង​ពិត​ប្រាកដ។

សូម​បញ្ជាក់​ជូន​ថា ​ទឹក​ត្រចៀកកាំ​ ចេ.រ៉ូយ៉ាល់ ​ត្រូវ​បាន​ផលិត​ ចែក​ចាយ​លក់​លើ​ទីផ្សារ​ជូន​អតិថិជន​បាន​ទទួល​ទាន ​តាំង​ពី​ឆ្នាំ២០២២​ ក្រោម​ពាក្យ​ស្លោកថា​ «ចេរ៉ូយ៉ាល់ ​អាថ៌​កំបាំង​នៃ​សុខភាព»​ ហើយ​ក្រុម​ហ៊ុន​នឹង​បន្ត​ផ្ដល់​សំណាង​ជូន​អតិថិជន​រហូត​ដំណាច់​ឆ្នាំ ២០២៥៕

Continue Reading
Advertisement
Advertisement

ពេញនិយម