Connect with us

ពត៌មានទូទៅ

​អ្នក​ជួស​ជុល​ប្រា​សាទ​ឥដ្ឋ​

Published

on

អ្នកជួសជុល
78 Views

​លោក​តា​ ​ស៊ឹម​ ​អឿម​ ចាស់​ព្រឹ​ទ្ធា​ចារ្យ​ ​និង​ជា​អ្នក​ជួស​ជុល​ប្រា​សាទ​ឥដ្ឋ​ជាង​៣០​ឆ្នាំ​មក​ហើយ​ ​បាន​បង្ហាញ​ពី​មោទ​ក​ភាព​ជា​ខ្លាំង​ ​ក្នុង​នាម​អ្នក​អង្គរ​មួយ​រូប​ដែល​បាន​រួម​ចំណែក​ជួស​ជុល​ប្រា​សាទ​ ​ឱ្យ​រឹង​មាំ​ឡើង​វិញ​។​ ​លោក​តា​រំ​ឭក​ថា​ ​ធ្លាប់​បាន​ជួស​ជុល​ប្រា​សាទ​ឥដ្ឋ​មួយ​ចំនួន​ដូច​ជា​ ​ប្រា​សាទ​ត្រ​ពាំង​ផុង​ ​ព្រៃ​មន្ទីរ​ អក​យំ​ ​បាត​ជុំ​ ​លលៃ​ ​និង​ប្រា​សាទ​បា​គង​ជា​ដើម​។​ល​។​

​ធ្លាប់​មាន​ឪពុក​ជា​អ្នក​ជួស​ជុល​ប្រា​សាទ​នៅ​សម័យ​បា​រាំង​ ​លោក​ ​ស៊ឹម​ ​អឿម​ ​បាន​បង្ហាញ​អារម្មណ៍​រីក​រាយ​ នៅ​ពេល​បាន​បន្ត​ការ​ងារ​ពី​ឪពុក​ ​ក៏​ដូច​ជា​បាន​រួម​ចំណែក​ការ​ពារ​មរ​តក​វប្បធម៌​ជាតិ​ខ្មែរ​សម្រាប់​កូន​ចៅ​ ​ជំនាន់​ក្រោយ​។​

​បន្ថែម​ពី​នេះ​ ​បច្ចុប្បន្ន​លោក​ក៏​កំពុង​ផ្ទេរ​ចំណេះ​ដឹង​ទៅ​កាន់​អ្នក​ជំ​នាន់​ក្រោយ​ផង​ដែរ​ ​ដោយ​សង្ឃឹម​ថា​ ពួក​គេ​នឹង​បន្ត​ការ​ងារ​អភិរក្ស​ ​និង​ជួស​ជុល​ប្រា​សាទ​ឱ្យ​បាន​គង់​វង្ស​ជាដ​រាប​​៕​

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

19 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

19 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

25 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម