Connect with us

ពត៌មានទូទៅ

Michael B Alfaro ជានរណា?

Published

on

Michael B Alfaro ជានរណា ?
249 Views

Michael B Alfaro ជានរណា?

«អាល់ហ្វារ៉ូ» មិនមែនជាអ្នកកាសែត ឬជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន នៅះទេ !

ការយល់ច្រឡំ ដោយសារតែសារព័ត៌មានក្នុងស្រុកមួយចំនួនចម្លងតគ្នាពីតួនាទីគាត់«ខុស» !

នេះជាដកស្រង់ បង្ហាញពី Alfaro របស់ លោក សួន សេរីរដ្ឋា ៖

គាត់ជា Founder, CEO, Correspondence, Lobbyist and Consultant របស់ Lobby Firms មួយនៅ Washington D.C មានឈ្មោះថា The Capitol Hill & Friends

– គាត់ជា PR, Federal Lobbyists and Political Financial Consultants ដែលមាន Accreditation ជាមួយ White House ពិសេសគាត់មានទំនាក់ទំនងល្អជាមិត្តភក្តិជាមួយលោក Garry Franci ប្រធានអ្នកឆ្លើយឆ្លងព័ត៌មាននៅ សេតវិមាន ។

– គាត់ជាមនុស្សសំខាន់ម្នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ ក្នុងក្រុមការងារយុទ្ធនាការដំណែងប្រធានាធិបតីរបស់លោក Trump និងព្រឹទ្ធសមាជិកសាធារណរដ្ឋជាច្រើនរូបទៀត ឲ្យជាប់ឆ្នោត ដោយសារគាត់ជាសកម្មជនរៃអង្គាសថវិកាយុទ្ធនាការបោះឆ្នោតបានរាប់សិបលានដុល្លារឲ្យ GOP

– គាត់ជា PR ដ៏ជោគជ័យដែលបានជួយប្រជាជននិងក្មេងរងគ្រោះនៅប្រទេសឡាវ និងបានរៃអង្គាសថវិកាសង់មន្ទីពេទ្យនៅខេត្ត អាតពើ ប្រទេសឡាវ

– គាត់ជា PR Lobby បានជោគជ័យនៅ អាហ្គានីស្ថាន ជួយស្ថានការនយោបាយ អាហ្គានីស្ថានឲ្យប្រសើរ

– ពិសេសសម្រាប់កម្ពុជា គាត់ជាអតីតៈមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ដែលបានជាប់នៅក្នុងកប៉ាល់ Westerdam ក្នុងសម័យ Covid-19 ដែលត្រូវបានកម្ពុជាសង្គ្រោះ ឲ្យចូលចត…. ។

គាត់មកប្រទេសកម្ពុជា គឺក្នុងបំណងជួយប្រជាជន និងប្រទេសកម្ពុជាយើងពិតប្រាកដ ពិសេសគឺចង់សងគុណថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលគាត់ចងចាំពេលកម្ពុជាបើកបេះដូងឲ្យកាប៉ាល់ Westerdam ចូលចត សង្គ្រោះពីមហន្តរាយ Covid-19 កាលពីថ្ងៃទី១៣ កុម្ភៈ ២០២០ កន្លងទៅ ។

គាត់ក៏ជា PR & Lobbyists High Profile ម្នាក់ថ្នាក់ Federal នៃអាណត្តិរដ្ឋបាលរបស់ President Trump ដែរ ។ ដូចនេះសំឡេងរបស់គាត់គឺពិតណាស់បានទៅដល់លោក Trump ពិតប្រាកដ និងធ្វើឲ្យពិភពលោកបានដឹងការពិតពីកម្ពុជា ក្នុងពេលសៀមឈ្លានពានកម្ពុជា ។

តែសោកស្តាយដោយសារមន្ត្រី និងសារព័ត៌មានមួយចំនួនបានហៅ តួរនាទីរបស់គាត់ខុស ដែលនាំឲ្យមានប្រតិកម្មនិងការបកស្រាយពីសំណាក់ពួកសត្រូវឈ្លានពាន មកមកវ៉ៃប្រហាលើរូបគាត់ និងចោទថា គាត់ត្រូវបានទិញជួលដោយរដ្ឋាភិបាលកម្ពុជាទៅវិញ ៕

ដោយ ៖ សួន សេរីរដ្ឋា

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

eight − 8 =

ពត៌មានទូទៅ

​លោក​ ​ផែង​ ​វណ្ណៈ​ ​យល់​ព្រម​ធ្វើ​កិច្ច​សន្យា​នៅ​ចំពោះ​មុខ​ ​លោក​ ​សៅ​ ​សុខា​

Published

on

7 Views

​កង​រាជ​អា​វុ​ធហត្ថ​ ​បាន​យល់​ព្រម​ទទួល​យក​ការ​«​ធ្វើ​កិច្ច​សន្យា​»របស់​ ​លោក​ ​ផែង​ ​វណ្ណៈ​ ​ចំពោះ​ ​មុខ​នាយ​ឧត្តម​សេ​នីយ៍​ ​សៅ​ ​សុខា​ ​អគ្គមេបញ្ជាការរង​ ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ ​និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​បន្ទាប់​ពី​មាន​ការ​ចេញ​ញតិ​​ថ្កោល​ទោស​យ៉ាង​ព្រោង​ព្រាត​ចំពោះ​អ្នក​សារ​ព័ត៌​មា​ន​រូប​នេះ​ពី​សំណាក់​មន្រ្តីក​ងរាជ​អាវុធហត្ថ​។​
សូម​បញ្ជាក់​ថា​ ​Live Show​ ​លោក​ ​ផែង​ វណ្ណៈ​ ​នៅ​ក្នុង​សប្តាហ៍​នេះ​ ​និយាយ​ធ្ងន់​ៗ​ទៅ​លើ​ករណី​«​បទ​ល្មើស​ព្រៃ​ឈើនៅ​ខេត្ត​ក្រ​ចេះ​»​ ​ហើយ​ដែល​វាយ​ប្រ​ហារ​មន្រ្តី​អាវុធហត្ថ​ ​ដែល​បញ្ហា​នេះ​មាន​ទាំង​អ្នក​រិះគន់​ ​និង​អ្នកសរសើរ​ពីមហាជន​។​
រិះ​គន់​ពី​ការ​ចេញ​ថ្កោល​ទោល​ថ្កោល​ទោស​ ​ឯ​សរសើរ​វិញ​ ​ថា​ ​លោក​ហ៊ាន​និយាយ​ការ​ពិត​។​
​ទោះ​យ៉ាង​ណា​ក៏​មាន​មតិ​រិះ​គន់​ថា​ ​ការ​និ​យាយ​របស់​លោក​ ផែង​ ​វណ្ណៈ​ ​ហាក់​«​លើស​»​ពីវិជ្ជាជីវៈ​សារ​ព័ត៌​មាន​ ដោយ​ការ​និយាយ​ទាំង​ឡុាយនោះ​ ​ខ្លះ​ជា​ការ​បង្គាប់​បញ្ជា​ ​ប្រើ​ពាក្យ​ខ្វះ​សីលធម៌​ ​ប្រៀប​ដូច​ជា​ខ្លួន​ជា​ ​មន្រ្តី​ជាន់​ខ្ពស់​ ​ជា​សមត្ថកិច្ច​ ​ជាតុលាការ​ ​និង​ក៏​ជា​ប្រជាជន​ ​នៅ​ពេល​អត្ថា​ធិប្បាយ​ព័ត៌​មាន​ ​ឬ​សកម្មភាព​មួ​យ​ចំនួន​។​
​ទន្ទឹម​នេះ​ ​ភាព​អវិជ្ជមាន​របស់​មន្រ្តី​ក៏​ត្រូវ​បាន​មហាជន​យល់​ស្រប​ថា​ ​ពិត​ជា​កើត​មាន​ពិត​ប្រាក​ដដែរ​​ ​តែ​មិន​សូវ​មាន​អ្នក​ហ៊ាន​និយាយ​ ​ខណៈ​ដែល​អ្នក​សារ​ព័ត៌​មាន​កំពុង​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​រូប​នេះ ​តែង​ប្រ​មូល​ព័ត៌​មាន​ ​និង​ភស្តុតាង​បាន​ ​ហើយ​យក​មក​វាយ​ប្រហារ​ចំ​ៗ​លើក​រណី​ខ្លះ​ដែល​លោក​មិន​ពេញ​ចិត្ត​៕​

Continue Reading

ពត៌មានទូទៅ

​អ្នក​ស្លាប់​ក្នុង​ទឹក​ជំនន់​ ​និង​បំណាក់​ដី​នៅ​ឥណ្ឌូ​នេ​ស៊ី​ឡើង​ដល់​ជាង​ ​៣០០​នាក់

Published

on

6 Views

​ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ទឹក​ជំនន់​ ​និង​បំណាក់​ដី​ ​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ក្រោម​ឥទ្ធិ​ពល​ព្យុះ​ស៊ី​ក្លូន​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ ​នៃ​ប្រទេស​នេះ​ ​បាន​កើន​ឡើង​ដល់​ ​៣០៣​នាក់​ហើយ​ ​ពោល​គឺ​កើន​ឡើង​ស្ទើ​រ​តែ​ទ្វេ​ដង​ពី​តួ​លេខ​អ្នក​ស្លាប់​ត្រឹម​តែ​ជាង​ ​១៧០​នាក់​ពី​មុន​ ​ខណៈ​រាប់​រយ​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​ផ្នែក​ធំ​ៗ​នៃ​ប្រទេស​ឥណ្ឌូ​នេស៊ី​ ​ម៉ាឡេស៊ី​ ​និង​ថៃ​ ​បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​កម្រោល​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំ​ង​ពី​ព្យុះ​ស៊ី​ក្លូន​អស់​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ​ ​ជា​មួយ​នឹង​ព្យុះ​ត្រូ​ពិក​ដ៏​កម្រ​មួយ​ទៀត​ ​កំពុង​បង្កើត​ខ្លួន​ឡើង​នៅ​ច្រក​សមុទ្រ​ម៉ា​ឡា​កា​។​

​ប្រធាន​ទី​ភ្នាក់​ងារ​កាត់​បន្ថយ​មហន្ត​រាយ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​លោក​ ​Suharyanto​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ ​មនុ​ស្ស​យ៉ាង​តិច​ ​២៧៩​នាក់​ ​នៅ​តែ​បាត់​ខ្លួន​ ​ដែល​នាំ​ឱ្យ​មាន​ក្ដី​បារ​ម្ភថា​ ​ចំនួន​អ្នក​ស្លាប់​អាច​បន្ត​កើ​ន​ឡើង​​កាន់​តែ​ច្រើន​ ​ខណៈ​មនុស្ស​ប្រ​ហែល​ ​៨​ម៉ឺន​នាក់​ ​ត្រូវ​បាន​ជម្លៀស​ចេញ​ ​ហើយ​រាប់​រយ​នាក់​នៅ​តែ​ជាប់​គាំង​នៅ​ក្នុង​ខេត្ត​ចំនួន​៣​ ​ទូទាំង​កោះ​ស៊ូ​ម៉ា​ត្រា​ ​ដែល​ជា​តំបន់​ចុង​ខាង​លិច​របស់​ឥណ្ឌូ​នេ​ស៊ី​។

​ក្រុម​អ្នក​ឆ្លើយ​តប​គ្រោះ​មហន្ត​រាយ​ ​បាន​ប្រើ​ប្រាស់​ឧទ្ធ​ម្ភាគ​ចក្រ​ដើម្បី​ផ្តល់​ជំនួយ​ ​និង​សម្រាប់​ការ​ដឹក​ជ​ញ្ជូ​ន​នៅ​ផ្នែក​ខាង​ជើង​នៃ​កោះ​ ​ជា​ទី​ដែល​រង​គ្រោះ​ខ្លាំង​បំ​ផុត​។​ផ្លូវ​ថ្នល់​ត្រូវ​កាត់​ផ្តាច់​ ​និង​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​នា​នា​ត្រូវ​បាន​បំ​ផ្លាញ​ដោយ​បំណាក់​ដី​ទ្រង់​ទ្រាយ​ធំ​៕​

Continue Reading

ពត៌មានទូទៅ

​កិច្ច​ប្រ​ជុំ​និយ័ត​ករ​ធា​នា​រ៉ាប់​រង​អា​ស៊ាន​ ​លើក​ទី​២៨​ ​បាន​ចាប់​ផ្តើម​នៅ​ខេត្ត​សៀមរាប​ ​ដោយ​ផ្តោត​លើ​ ​ការ​ជំរុញ​កំណើន​​ ​និង​ភាព​ធន់​ប្រ​កប​ដោយ​សមូហភាព​ ​ដើ​ម្បី​ជំ​នះ​បញ្ហា​ដែល​កំពុង​កើត​មាន​ ​ក្នុង​វិ​ស័យ​ធា​នា​រ៉ាប់​រង​ក្នុង​តំបន់​

Published

on

15 Views

​សៀមរាប​៖​ ​កិច្ច​ប្រ​ជុំ​និយ័ត​ករ​ធា​នា​រ៉ាប់​រង​អាស៊ាន​លើក​ទី​២៨​ ​(AIRM)​ ​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹ​ក្សា​ធា​នា​រ៉ាប់​រង​អា​ស៊ាន​លើក​ទី​៥១​ ​(AIC)​ ​និង​កិច្ច​ប្រ​ជុំ​ពាក់​ព័ន្ធ​ ​បាន​ចាប់​ផ្តើម​ហើយ​នៅ​ខេត្ត​សៀមរាប​ ​ដោយ​មាន​ការ​ចូល​រួម​ពី​និយត​ករ​ ​និង​ប្រ​តិបត្តិ​ករ​ធា​នា​រ៉ាប់​រង​អាស៊ាន​ ​ទាំង​អស់​ ​ជា​ពិសេស​ ​និយត​ករ​ធា​នារ៉ាប់​រង​ទី​ម័រ​ឡេ​ស្តេរ​ ​ដៃ​គូស​ន្ទនា​ ​និង​តំណាង​ ​មក​ពី​អង្គ​ការ​តំបន់​ ​និង​អន្តរ​ជាតិ​។​

​ពិធី​បើក​កិច្ច​ប្រ​ជុំ​និយ័ត​ករ​ធា​នា​រ៉ាប់​រង​អាស៊ាន​ ​លើក​ទី​២៨​ ​និង​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹ​ក្សា​ធា​នា​រ៉ាប់​រង​អា​ស៊ា​ន​​លើក​ទី​៥១​ ​បាន​ប្រ​ព្រឹ​ត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​​​​​​​​​​២៧​ ​ខែ​វិច្ឆិកា​នេះ​ ​ក្រោម​វត្ត​មាន​ឯក​ឧត្តម​ ​រស់​ ​សីលវ៉ា​ ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរ​ញ្ញវ​ត្ថុ​ ​និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹ​ក្សា​អាជ្ញាធរ​សេវា​ហិរ​ញ្ញវ​ត្ថុ​មិន​មែន​ធ​នា​គារ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ ​ឯក​ឧត្តម​អគ្គ​បណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុ​នី​រ័ត្ន​ ​ឧបនា​យក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរ​ញ្ញវ​ត្ថុ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អាជ្ញាធរ​សេវា​ហិរ​ញ្ញវ​ត្ថុ​មិន​មែន​ធ​នា​គារ​។​

​ឯក​ឧត្តម​ ​ប៊ូ​ ​ច័ន្ទ​ភី​រូ​ ​អគ្គ​នា​យក​និយ័ត​ករ​ធា​នា​រ៉ាប់​រង​កម្ពុជា​ ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ​កិច្ច​ប្រ​ជុំ​និ​យ័ត​ករ​ធា​នា​រ៉ាប់​រង​អាស៊ាន​ ​ជា​វេ​ទិ​កា​ប្រ​ចាំ​ឆ្នាំ​ដ៏​មាន​តម្លៃ​ ​សម្រាប់​ការ​សន្ទ​នា​ ​កិច្ច​ស​ហ​ការ​ ​និង​ការ​ចែក​រំលែកឧ​ត្ត​មានុ​វត្តន៍​។​ ​កិច្ច​ប្រ​ជុំ​ ​បាន​បន្ត​ពង្រឹង​ចក្ខុ​វិស័យ​រួម​ដើម្បី​ពង្រឹង​វិស័យ​ធា​នា​រ៉ាប់​រង​អាស៊ាន​កាន់​តែរឹង​មាំ​ ​និង​ប្រកប​ដោយ​ចីរភាព​។​ ​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​នេះ​ ​ឯក​ឧត្តម​ ​រំពឹង​ថា​ ​វេទិកាអា​ស៊ា​ន​នេះ​ ​នឹង​បន្តក​សាង​​ទំនុក​ចិត្ត​ ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​។​

​ឯក​ឧត្តម​ ​ក៏​បាន​សង្កត់​ធ្ងន់​ពី​តួ​នា​ទី​យ៉ាង​សំ​ខាន់​របស់​និយត​ករ​ធា​នា​រ៉ាប់​រង​ ​ក្នុង​ការ​ជំរុញ​ស្ថិរ​ភាព​ កា​រ​ពារ​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់​រង​ ​និង​ធា​នា​ថា​ ​ប្រ​ព័ន្ធ​ហិរ​ញ្ញវ​ត្ថុ​របស់​យើង​ប្រ​កប​ដោយ​ភាព​រឹង​មាំ​ ​និង​បរិ​យា​ប​ន្ន​។​ ​តាម​រយៈ​កិច្ច​សហ​ការ​គ្នា​នេះ​ ​និយ័​ត​ករ​ធា​នា​រ៉ាប់​រង​អាស៊ាន​ ​អាច​ពង្រឹង​ក្រប​ខ័ណ្ឌ​និយ័ត​កម្ម​ ​លើក​កម្ពស់​នវានុវត្តន៍​ ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ទី​ផ្សារ​ធា​នា​រ៉ាប់​រង​ ​ប្រកប​ដោយ​ភាព​ធន់​ ​និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រ​ជា​ជន​។​

​ថ្លែង​ក្នុង​ពិធី​បើក​នោះ​ ​ឯក​ឧត្តម​ ​រស់​ ​សីលវ៉ា​ ​បាន​គូស​រំលេច​ពី​ ​ប្រ​ធាន​បទ​សម្រាប់​កិច្ច​ប្រ​ជុំឆ្នាំ​នេះ ​ស្ដី​ពី​”ការ​ជំរុញ​កំណើន​ ​និង​ភាព​ធន់​ប្រ​កប​ដោយ​សមូហភាព​ ​ដើម្បី​ជំនះ​បញ្ហា​ដែល​កំពុង​កើត​មាន​”​ ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តួ​នា​ទី​ដ៏​សំខាន់​របស់​វិស័យ​ធា​នា​រ៉ាប់​រង​ក្នុង​ការ​គាំទ្រ​ស្ថិរ​ភាព​ ​និង​កំណើន​សេដ្ឋកិច្ច​ជា​រួម​របស់​ប្រ​ជា​ជាតិ​អាស៊ាន​។​ ​ដោយ​មាន​ប្រ​ជា​ជន​ជាង​ ​៦៧៨​លាន​នាក់​ ​និង​ផលិត​ផល​ក្នុង​ស្រុក​សរុប​លើស​ពី​ ៤​ពាន់​ពា​ន់​លាន​ដុល្លារ​អា​ម៉េ​រិក​ ​អាស៊ាន​ជាតំ​បន់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​ពិភពលោក​។​ ​ដូចនេះ​ ​និយត​ករ​ធា​នា​រ៉ាប់​រង​ ​និង​ប្រតិបត្តិ​ករ​ធា​នា​រ៉ាប់​រង​ ​ដើ​រតួ​យ៉ាង​សំខាន់​ ​ក្នុង​ការ​រួម​ចំ​ណែក​ដោយ​ផ្ទាល់​ដល់​ប្រ​ព័ន្ធ​សន្ដិ​សុខ​សង្គម​ ​សេដ្ឋកិច្ចជាតិ​ ​និង​ផ្ដល់​ការ​ការពារ​ដល់​គ្រួសារ​ ​និង​អា​ជីវ​កម្ម​នៅ​ទូ​ទាំង​តំបន់​។​

​ឯក​ឧត្តម​ ​បាន​មាន​ប្រសាស​ន៍​បន្ថែម​ថា​ ​នា​ពេល​អនាគត​មាន​​បញ្ហា​ប្រ​ឈម​សំខាន់​ៗ​មួយ​ចំនួន​ ​ក្នុង​នោះ​ ​រួមមាន​ ​ហា​និ​ភ័យ​ទាក់​ទង​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​ ​និង​ប​រិ​វត្ត​កម្ម​ឌី​ជី​ថល​ ​និង​បច្ចេក​វិទ្យា​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ​រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ប្រ​ជា​សាស្ត្រ​ ​ដែល​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ផង​ដែរ​។​ ​ឯក​ឧត្តម​ ​បាន​បន្ត​ថា​ ​បញ្ហា​ប្រ​ឈម​ទាំង​នេះ​ ​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​។​

Continue Reading
Advertisement
Advertisement

ពេញនិយម