វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា4 days ago
យានអវកាសសម័យសូវៀត នឹងធ្លាក់ចុះមកផែនដីដោយសារមិនអាចគ្រប់គ្រងបាន នៅសប្តាហ៍ក្រោយនេះ!
13 Viewsយានអវកាសសម័យសូវៀត ០១គ្រឿងឈ្មោះ Kosmos-482 ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកផែនដីវិញដោយសារមិនអាចគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ គឺនៅក្នុងសប្តាហ៍ក្រោយ។ អ្នកជំនាញតាមដានកម្ទេចកម្ទីអវកាសលើកឡើងថា គេមិនទាន់ដឹងទេថា តើយានលោហៈកន្លះតោនមួយនេះអាចធ្លាក់ចុះទៅទីណាទេ។ អ្នកវិទ្យាសាស្ត្រជនជាតិហូឡង់ Marco Langbroek ព្យាករណ៍ថា យានអវកាសមានទម្ងន់ ៥០០គីឡូក្រាម ដែលចង់ចុះចតនៅលើភពសុក្រក្នុងទសវត្សទី៧០ ប៉ុន្តែមិនបានសម្រេចដោយសារតែយានជំរុញមិនដំណើរការនោះនឹងធ្លាក់មកផែនដីវិញប្រហែលថ្ងៃទី១០ ឧសភា ខាងមុខ ក្នុងល្បឿនប្រមាណ ២៤២គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើយាននៅសភាពដដែល។ លោក Langbroek សង្កត់ធ្ងន់ថា...