412 Views
219 Viewsឆ្មាំល្បាតឆ្នេរនៅរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ កុម្ភៈ បានរកឃើញបំណែកយន្តហោះខ្នាតតូចមួយគ្រឿងនៅលើទឹកកកផ្ទៃសមុទ្រ ក្រោយពីយន្តហោះមួយនេះបានបាត់ដានភ្លាមៗពីប្រព័ន្ធសញ្ញាទាក់ទងក្នុងលំហរអាកាស នៅថ្ងៃទី៦ កុម្ភៈ។ ផ្នែកឆ្មាំល្បាតឆ្នេរអាមេរិកដែលទៅដល់កន្លែងយន្តហោះធ្លាក់ បាននិយាយថា មានសាកសព 0៣នាក់នៅខាងក្នុងតួយន្តហោះ ចំណែក ៧នាក់ទៀត ជាប់នៅក្នុងគំនរបាក់បែក។ដោយសារបញ្ហាអាកាសធាតុត្រជាក់ខ្លាំង មានការចំណាយពេលច្រើនម៉ោង ឬច្រើនថ្ងៃដើម្បីយកសាកសពមនុស្សទាំង១០នាក់ចេញពីកន្លែងធ្លាក់នៅតំបន់ដាច់ស្រយាលនេះ។ យន្តហោះប្រភេទ Cessna 208B Grand Caravan មានអាកាសយានិកម្នាក់ និងអ្នកដំណើរពេញវ័យ...
191 Viewsមនុស្ស១៧៦នាក់បានជម្លៀសចេញទាន់ពេលវេលានៅពេលដែលយន្តហោះ Airbus A321 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan ដែលត្រូវហោះហើរទៅកាន់ទីក្រុងហុងកុងពីអាកាសយានដ្ឋានអន្តរជាតិ គីមហេ (Gimhae) បានឆាបឆេះនៅម៉ោងប្រហែល១០និង១៥នាទីយប់ ម៉ោងនៅកូរ៉េខាងត្បូង។ អ្នកដំណើរសរុប១៦៩នាក់ និងអ្នកធ្វើការលើយន្តហោះត្រូវបានជម្លៀសចេញ។ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរ ពុំទាន់បានផ្តល់ព័ត៌មានអំពីមូលហេតុនៃការឆេះនេះនៅឡើយទេ ក្រៅតែពីនិយាយថាយន្តហោះនេះបានផ្ទុះនៅផ្នែកខាងក្រោយនោះ។ មនុស្ស៣នាក់បានរងរបួសស្រាលក្នុងអំឡុងពេលជម្លៀស។ ភ្លើងបានរលត់ទាំងស្រុង១ម៉ោងក្រោយមក៕
183 Viewsការធ្លាក់យន្តហោះ នៅថ្ងៃពុធ ទី២៩ មករា បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ នៅក្នុងរដ្ឋ Unity State ប្រទេសស៊ូដង់។ យន្តហោះខ្នាតតូចហោះហើរក្នុងស្រុក បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងនៅក្បែរ វាលអណ្តូងប្រេង។ ក្នុងចំណោមអ្នកស្លាប់មានជនជាតិស៊ូដង់ខាងត្បូង ជនជាតិចិន២នាក់ និងឥណ្ឌាម្នាក់។ មានអ្នកនៅរស់រានមានជីវិតម្នាក់ ក្នុងចំណោមអ្នកនៅលើយន្តហោះសរុប២១នាក់ ប៉ុន្តែស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ ចំពោះមូលហេតុនៃការធ្លាក់យន្តហោះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕
255 Viewsក្រុមហ៊ុន DeepSeek របស់ប្រទេសចិន បានបង្ហាញនូវរបកគំហើញថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា «បញ្ញាសិប្បនិម្មិត AI » ដែលវត្តមាននៃបណ្តាញសង្គមបង្កើតថ្មីរបស់ចិន ឡើងមកប្រជែងក្នុងតម្លៃថោកនេះ បានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាម៉េរិក។ ការរីកចំរើនយ៉ាងរហ័សរបស់បណ្ដាញសង្គម DeepSeek បានធ្វើឱ្យមានការបារម្ភពីក្រុមហ៊ុន Microsoft ដែលចាយទុនវិនិយោគ ៨០ពាន់លានដុល្លារ និងក្រុមហ៊ុនបណ្ដាញសង្គម Meta ដែលមានគម្រោងវិនិយោគ ៦៥ពាន់លានដុល្លារ សម្រាប់បច្ចេកវិទ្យា AI នេះ៕
181 Viewsអ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានសហការជាមួយអង្គភាពពាក់ពន្ធ័បានចាប់អនុវត្តន៍គម្រោងកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរពីស្ពានអូរគ្រូកែ ទៅស្ពានអូរអាចាក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយចាប់ផ្តើមពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ។ រណ្តៅទី៤ ទី៥ និងទី៦ បានប្រទះឃើញសំណល់បុរាណវិទ្យា របស់ប្រើប្រាស់ធ្វើពីដីដុតមួយចំនួន មានដូចជា÷ បំណែកក្អម កណ្ឌី ថូ និងបំណែកកុលាលភាជន៍ផុយ(earthenware)។ តាមការសន្និដ្ឋានបឋម សំណល់បុរាណទាំងនេះមានអាយុកាលសម័យមុនអង្គរ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
209 Viewsខេត្ដព្រះសីហនុ៖ កោះរ៉ុង ជាកោះមួយតភ្ជាប់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ពីភូមិនេសាទប្រពៃណី ទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេស។ កោះនេះត្រូវបានគេកំណត់ជាផ្លូវការថាជាទីក្រុងក្នុងឆ្នាំ២០១៩ ឥឡូវនេះបានទាក់ទាញទេសចរមកពីជុំវិញពិភពលោក ដោយចង់ទទួលបានបទពិសោធន៍សម្រស់ឆ្នេរដ៏ស្រស់ស្អាត ជីវិតពេលរាត្រីដ៏រស់រវើក និងសម្រស់ធម្មជាតិ។ កោះរ៉ុងមានភូមិនេសាទចំនួន ៤ គឺភូមិកោះតូច ភូមិដើមថ្កូវ ភូមិព្រៃស្វាយ និងភូមិសុខសាន្ដ។ ភូមិនីមួយៗមានផែនេសាទផ្ទាល់ខ្លួន ដែលបម្រើជាមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានថ្លែងថា៖ «រហូតមកដល់ថ្ងៃនេះ ការប្រកបរបរនេសាទនៅតែមាន...
165 Viewsនយោបាយអាមេរិកបានដើរដល់របត់ថ្មីក្នុងពេលដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតលើកទី២ក្លាយជាប្រធានាធិបតី ហើយភាពតានតឹងពាណិជ្ជកម្មបានកើតឡើង បន្ទាប់ពីលោកបានប្រកាសពីគោលនយោបាយពាណិជ្ជកម្មដែលនឹងដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសចិន និងប្រទេសដទៃជាច្រើនទៀត។ ការប្រកាសនេះត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជាសម្លឹងឃើញថា វិស័យឧស្សាហកម្មនៅប្រទេសចិន និងប្រទេសដទៃទៀតនឹងរង្គោះរង្គើ ហើយអាចងាកមកកម្ពុជា ពិសេសខេត្តព្រះសីហនុជាខេត្ដមានសក្តានុពលខ្ពស់ មានកំពង់ផែទឹកជ្រៅ និងគោលការណ៍សម្រួលដល់ការវិនិយោគ។ប្រភព៖ VAYO FM NEWS