504 Viewsឆ្នាំ២០២៧ កម្ពុជានឹងធ្វើជាប្រធានប្ដូរវេនសន្និសីទអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍។
604 Viewsព្រះសក្យមុនីចេតិយ !មានទីតាំងស្ថិតនៅលេីភ្នំព្រះរាជទ្រព្យ (ខ្លះហៅភ្នំឧដុង្គ ឬភ្នំអដ្ឋរស្ស) នៅឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ព្រះសក្យមុនីចេតិយ ជាកន្លែងតម្កល់សារីរិកធាតុព្រះពុទ្ធ (ឆ្អឹងព្រះពុទ្ធ) ដែលដង្ហែពីប្រទេសស្រីលង្កា មកកាន់ទីក្រុងភ្នំពេញ ដេីម្បីប្រារព្ធខួបទី២៥០០ឆ្នាំ (ហៅថា បុណ្យពាក់កណ្តាលសាសនា) ។ ព្រះសារីរិកធាតុដំបូងតម្កល់នៅក្នុងព្រះចេតិយមុខស្ថានីយរថភ្លេីង ក្រោយមកនៅក្នុងឆ្នាំ២០០២ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្រេចដង្ហែទៅតម្កល់នៅលេីភ្នំព្រះរាជទ្រព្យដែលជាអតីតរាជធានីឧដុង្គ វិញ។ ការសាងសង់ព្រះសក្យមុនីចេតិយ...
638 Viewsក្រោយពេលចូលឆ្នាំ!ចំនួននៃអ្នកដើរកម្សាន្តក្នុងពេលចូលឆ្នាំថ្មីនៅទូទាំងប្រទេសត្រូវបានបូកសរុបវាយតម្លៃនូវតួលេខថា មានជិត ២៤លាននាក់ ខណៈគ្រាន់តែរាជធានីភ្នំពេញទទួលបានទេសចរក្នុងរង្វង់ ៤លាននាក់ទៅហើយ។ ដោយឡែកខេត្តបីដែលស្ថិតក្នុងកម្រិតខ្ពស់មានចំនួនអ្នកដើរលេងសរុបក្បែរ ៣លាននាក់ ជាង២លាននាក់ និងជិត២លាននាក់។ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើង ៩,៩ភាគរយ។តួលេខទាំងនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យ ហើយវាក៏ជាសញ្ញាដ៏ល្អសម្រាប់ខេត្តនីមួយៗតាមរយៈការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច។អជ្ញាធរដែនដីទាំងឡាយសុទ្ធតែបានបង្ហាញក្នុងរបាយការណ៍ល្អ ជារួមការវាយតម្លៃថា មានការកើនឡើង ដោយសារមានការចូលរួមយ៉ាងច្រើនពីភ្ញៀវទេសចរណ៍។ ក្នុងនោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានធានាថាថែរក្សា ការពារបានល្អ បើទោះបីជាចរាចរណ៍នៅថ្ងៃចេញដំណើរពីភ្នំពេញទៅតាមខេត្តមានការកកស្ទះគួរសមនៅលើកំណាត់ផ្លូវជាតិមួយចំនួនធំក៏ដោយចុះ។ជារួមប្រជាពលរដ្ឋគប្បីគាំទ្រការខិតខំរបស់អជ្ញាធរក្នុងការគិតគូរ និងទទួលខុសត្រូវរបស់ខ្លួនចំពោះការរៀបចំ និងការពារក្នុងពេលសម្រាកកម្សាន្តប្រចាំឆ្នាំដ៏សំខាន់នេះ។ ជ្រុងមួយនៃផលប៉ះពាល់សង្គម !ទោះបីមានការអះអាង...
736 Viewsដើម្បីការពារអាយុជីវិតរបស់អ្នកប្រើប្រាស់សំណង់ និងបង្ការគ្រោះថ្នាក់ដល់សំណង់ជិតខាងក៏ដូចជាសាធារណៈជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាកចេញពីសំណង់អគារចាស់ទ្រុឌទ្រោមដែលមានសភាពគ្រោះថ្នាក់នេះ រកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់។ ការប្រកាសជាព័ត៌មានដោយមានបិទភ្ជាប់នឹងសំណង់អគារចំណាស់មួយនេះ បានទុករយៈពេល៣០ថ្ងៃ កំណត់ឱ្យអ្នករស់នៅក្នុងអគារចាកចេញជាបន្ទាន់ ពោលគឺត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមិនអនុញ្ញាតិឱ្យបន្តស្នាក់នៅតទៅទៀតឡើយ ហើយអាជ្ញាធរនឹងហ៊ុំព័ទ្ធអគារហាមចូល និងហាមប្រើប្រាស់អគារនេះ ហើយបន្ទាប់មកនឹងរុះរើសំណង់ទាំងមូល ឬផ្នែកណាមួយដែលអាចបង្ករគ្រោះថ្នាក់។ យោងតាមការជូនព័ត៌មានអំពីការវាយតម្លៃគុណភាព និងសុវត្ថិភាពសំណង់ អគារដែលស្ថិតនៅលើបណ្តោយផ្លូវ៩៣ មហាវិថីព្រះមុន្នីវង្សកែងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករានេះ...
570 Views
801 Views
511 Views