53 Viewsនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។ ការជួសជុលស្ពានថ្មើរជើងនេះ ដើម្បីរួមចំណែកអភិវឌ្ឍវង់ទស្សនានៅតំបន់ប្រាសាទបេងមាលា និងបង្ការហានិភ័យនានាដល់ភ្ញៀវទេសចរ នៅពេលដើរទស្សនាក្នុងបរិវេណប្រាសាទ។ ស្ពាននេះមានប្រវែងសរុប២៥០ម៉ែត្រ ហើយដំណាក់កាលដំបូងនេះ អាជ្ញាធរជាតិអប្សរាជួសជុលប្រវែង១៨៩ម៉ែត្រ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដំណើរការជួសជុលស្ពាននេះ បានចាប់ផ្តើមពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ដែលជាច្រកចូលសំខាន់ ហើយបច្ចុប្បន្នសម្រេចបាន៦០ភាគរយ។ គម្រោងជួសជុលនេះ ចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥មក...
71 Viewsអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃអង្គារ ទី ៣ ខែកុម្ភៈ ថា ករណីជំងឺមហារីកចំនួនបួនករណីក្នុងចំណោម១០ករណីអាចការពារបាន ប្រសិនបើមនុស្សជៀសវាងកត្តាហានិភ័យជាច្រើន រួមមានការជក់បារី ការទទួលទានស្រា ការបំពុលខ្យល់ និងការឆ្លងជំងឺមួយចំនួនទៀត។ ការស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅមុនទិវាជំងឺមហារីកពិភពលោក បានប៉ាន់ប្រមាណថាករណី ៣៨ ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ មាន៧,១លានករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងមូលហេតុដែលអាចការពារបាន។ ក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលរួមមានទាំងទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានពិនិត្យមើលកត្តាចំនួន៣០ចំណុច ដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីក។ ថ្នាំជក់គឺជាមូលហេតុឈានមុខគេ ដែលមាន១៥ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់ បន្ទាប់មកគឺការឆ្លងមេរោគដែលបង្កមកពីជំងឺមហារីក មាន១០ភាគរយ...
55 Views
55 Viewsវីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក ។វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ។អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី 40%–70% ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យឈឺ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លាប់ ។មនុស្សអាចឆ្លងមេរោគនីប៉ាន៍តាមរយៈ...
61 Viewsតាមបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនយោបាយ ប្រសិនបើ កម្ពុជាមិនទម្លាប់ទទួលយកការដោះស្រាយបញ្ហាតាមច្បាប់ សង្គមនៅតែមិនប្រែប្រួលវិជ្ជមានទេ។ បណ្ឌិត យង់ ពៅ បញ្ជាក់ថា “ខ្ញុំសង្កេតឃើញ សង្គមខ្មែរយើងចូលចិត្តយកមនោសញ្ចេតនាមកដោះស្រាយបញ្ហានានាដែលកើតមានឡើង ឧ. បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជម្លោះមួយចំនួន…”។ បណ្ឌិត យង់ ពៅ បន្ថែមថា “យើងតោងត្រូវចាំអំពីទស្សនៈនយោបាយដឹកនាំរដ្ឋថា ការដឹកនាំសង្គម ឬដឹកនាំប្រទេសខុសពីការដឹកនាំគ្រួសារដាច់ (ខ្មែរយើងចេះតែប្រៀបធៀបដូចនឹងគ្រួសារ) ក្នុងគ្រួសារឪពុកម្តាយមិនអាចជ្រើសរើសបានទេ...
59 Viewsលោកបណ្ឌិត អ៊ិន សុផល គឺជាសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ បានសរសេរតាមទំព័រហ្វេសបុកផ្ទាល់ខ្លួន ដោយបង្ហាញពីការពិតដែលនាំឱ្យថៃបន្តលើកពេលក្នុងកិច្ចប្រជុំ JBC និងប្រាប់ពីយុទ្ធសាស្រ្តត្រូវប្រយ័ត្ន និងតបតជាមួយថៃ ក្នុងកាលៈទេសៈនេះ និងទៅថ្ងៃអនាគត។ Netra Post សូមដកស្រង់សំណេរទាំងស្រុងពីបណ្ឌិត អ៊ិន សុផល ដែលជាសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ។ ១.ថៃពន្យាពេលដល់ក្រោយបោះឆ្នោតនិងរៀបចំរដ្ឋាភិបាលថ្មី (មិនស្រួលជាប់គាំង) អាចត្រូវការពេល ពី៣ទៅ៥ខែ ដូច្នេះថៃប្រើលេសនេះ ដើម្បីឈួសឆាយផ្ទះប្រជាជពលរដ្ឋនិងអគាររដ្ឋបាលផ្សេងៗឱ្យអស់ទាំងស្រុងដើម្បីបំបាត់អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ។...
62 Viewsកម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។ ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។ កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុយនៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា...
61 ViewsGreenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។ បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺជាពលរដ្ឋនៃប្រទេសដាណឺម៉ាក។ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។ គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។ Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi)...
68 Viewsពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរមណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។ សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។ សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេក្ខជនប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕
98 Viewsរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសវ៉េណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយកាលពីល្ងាចថ្ងៃទី ៧ មករា ថា មនុស្សចំនួន ១០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា កន្លងមក។ ទីក្រុងការ៉ាកាស មិនបានផ្តល់តួលេខអ្នកស្លាប់ជាក់លាក់ពីមុនមកទេ ប៉ុន្តែកងទ័ពបានបង្ហោះបញ្ជីឈ្មោះអ្នកស្លាប់ ដែលមានចំនួន ២៣នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីវ៉េណេស៊ុយអេឡា...